ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឲ្យដឹង ពីការបង្កើតកម្មវិធី ប្រកួតប្រជែង គំនូរ ស្ដីពីផលប៉ះពាល់ និងវិធានការ មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ គ្រោះថ្នាក់បណ្ដាលមក ពីការប្រើប្រាស់ គ្រឿងស្រវឹង តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើន កិច្ចការពារ សុខុមាលភាពកម្ពុជា។ ក្រសួងអប់រំ យុវជននិងកីឡា បានសហការជាមួយ អង្គការចលនា ដើម្បីសុខុមាលភាពកម្ពុជា និងរៀបចំ ការប្រកួតប្រជែង គូរគំនូរ ស្ដីពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់ គ្រឿងស្រវឹង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១។
ក្រសួងបានបញ្ជាក់ទៀតថា ចំពោះបេក្ខជន ដែលអាចចូលរួម ក្នុងការប្រកួតប្រជែងនេះ ត្រូវមាន អាយុ ចាប់ពី ១៥ឆ្នាំ ដល់អាយុ ៣០ ឆ្នាំ ហើយចំពោះគំនូរ ដែលបេក្ខជនបាន គូររួច សូមផ្ញើមកក្រុមការងារ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ តាមរយៈ ប្រព័ន្ធ telegrame ដើម្បីឱ្យគណៈកម្មការ ត្រួតពិនិត្យ និងវាយតម្លៃ ផ្ដល់ពិន្ទុ ក្នុងការជ្រើសរើស រករូបភាពដែលទទួលបាន ជ័យលាភីឆ្នើម៕ ប្រភព វិទ្យុជាតិ កម្ពុជា