ក្រសួងអប់រំ ជម្រុញដល់ សិស្សានុសិស្ស នៃគ្រឹះស្ថាន មធ្យមសិក្សារដ្ឋ និងឯកជន ចូលរួមបង្កើត ស្នាដៃ ផ្ទាំងគំនូរ និងរូបភាព រចនាសិល្បៈ

Mot Voyho, [31.08.21 15:34]

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានជំរុញដល់ សិស្សានុសិស្ស នៃគ្រឹះស្ថាន មធ្យមសិក្សា រដ្ឋនិងឯកជន ឲ្យបង្កើតស្នាដៃ ផ្ទាំងគំនូរ និងរូបភាពរចនា សិល្បៈដើម្បី ចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន ៥តុលា។ សេចក្តីជូនដំណឹង របស់ក្រសួង អប់រំយុវជន និងកីឡា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា នៅឆ្នាំ ២០២១នេះ ក្រសួងនឹងរៀបចំ ប្រារព្ធពិធី អបអរសាទរ ទិវាគ្រូបង្រៀន នាថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២១ ដើម្បីលើកតម្កើន គុណតម្លៃ និងការយល់ដឹង ជាសាធារណៈ នៃទិវាគ្រូបង្រៀន ឲ្យបានកាន់តែប្រសើរឡើង។

 

ក្រសួងអប់រំ សូមជំរុញ និងលើកទឹកចិត្ត ដល់សិស្សានុសិស្ស នៃគ្រឹះស្ថាន មធ្យមសិក្សា រដ្ឋនិងឯកជន ឲ្យបង្កើតស្នាដៃ ផ្ទាំងគំនូរ និងរូបភាព រចនាសិល្បៈ ឲ្យបានផុលផុស។ ក្រសួងអប់រំបានឲ្យដឹងថា ទិវាគ្រូបង្រៀន ជាទិវាមួយ ដែលបានកើតឡើង ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ ១៩៩៧ ក្នុងគោលបំណង បំផុសឡើងវិញ នៅវប្បធម៌ និងប្រពៃណី នៃការរំលឹក គុណូបក្ការ: ដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀន នៅទូទាំងប្រទេស។ ដូច្នេះដើម្បី លើកតម្កើង គុណតម្លៃ និងការយល់ដឹងជាសាធារណៈ នៃទិវាគ្រូបង្រៀន ឲ្យបានកាន់តែប្រសើរឡើង ក្រសួងអប់រំ មានគម្រោងរៀបចំ ជាការបង្កើតស្នាដៃ ផ្ទាំងគំនូរ ឬការរចនារូបភាព សិល្បៈ គ្រប់ប្រភេទ ក្រោមប្រធានបទ( គ្រូបង្រៀន បានធ្វើឱ្យ បំណងប្រាថ្នារបស់ខ្ញុំ ចាប់ពន្លក ឡើងដើម្បី ចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន ៥តុលា ២០២១)។ ក្រសួងអប់រំ បានឲ្យដឹងទៀតថា ចំពោះស្នាដៃ នេះ ក្រសួងប្រមូល នៅមុនថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីរៀបចំ ពិព័រណ៍ជានិមិ្មត (Virtual exhibition) និងការរៀបចំ ជាសៀវភៅ អនុស្សាវរីយ៍ផងដែរ ប្រភព វិទ្យុជាតិ កម្ពុជា