ក្រសួងបរិស្ថាន ជំរុញមន្រ្តីឧទ្យានុរក្ស បន្តហ្វឹកហាត់ បង្កើនសមត្ថភាព ទាំងផ្នែកក្របខណ្ឌច្បាប់ និងបច្ចេកទេស

Mot Voyho, [30.08.21 15:20]

ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ និងឧបករណ៍ ដ្រូន អាយកូន និងសម្ភារៈផ្សេងទៀត ជាជំនួយល្បាត ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការងារគ្រប់គ្រង អភិរក្សធនធានធម្មជាតិ ដើម្បី ឧទ្យានុរក្ស ត្រូវបន្តហ្វឹកហាត់ បង្កើនសមត្ថភាពខ្លួន ជាប្រចាំទាំងផ្នែក ក្របខ័ណ្ឌច្បាប់ និងបច្ចេកទេស ត្រូវធ្វើបច្ចុប្បន្នភាព ខ្លួនឯង លើការប្រើប្រាស់ បច្ជេកវិទ្យាព័ត៌មាន នឹងបន្តប្រតិបត្តិ ក្រមសីលធម៍ វិជ្ជាជីវៈខ្ពស់ ក្នុងនាមជាឆ្មាំព្រៃ។

ឯកឧត្តមបានបន្តទៀត ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជាតំបន់ប្រឈម លើការទន្ទ្រាន កាន់កាប់ដីព្រៃ ខុសច្បាប់ ពីជនខិលខូច ដែលទាមទារឲ្យមន្ត្រី ឧទ្យានុរក្សទាំងអស់ យកចិត្តទុកដាក់ និងមានឧបករណ៍ សម្ភារៈទំនើប ដើម្បីជាជំនួយ ក្នុងការងារល្បាត របស់ខ្លួន ចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើស បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានកោតសរសើរ ពីការលះបង់ និង ការប្ដេជ្ញាចិត្តខ្ពស់ របស់មន្ត្រីឧទ្យានុរក្ស ទាំងអស់ ក្នុងការថែរក្សា ការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ដែលកម្ពុជាមាន។ ឯកឧត្តម បានបញ្ជាក់ទៀតថា មន្ត្រីឧទ្យាននុរក្ស អនុវត្តកាតព្វកិច្ច របស់ខ្លួនជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ ក្នុងបុព្វហេតុការពារ ធនធានធម្មជាតិ សត្វព្រៃ ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។

ទាំងនេះវាក៏បង្ហាញ ពីទឹកចិត្តមុះមុត ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដូចជាការបរបាញ់សត្វព្រៃ ខុសច្បាប់ ការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ជាដើម។ មន្ត្រីរបស់យើងត្រូវប្រឈមនឹង ហានិភ័យ ស្ថានភាពលំបាក ប្រឈមនឹងគ្រោះថ្នាក់ នៅពេលមន្ត្រីយើង ចុះអនុវត្តច្បាប់។ ក្រៅពីនេះ ពូគាត់ក៏ ប្រឈម ទៅនិងកត្តាផ្សេងទៀត ដូចជាជំងឺការ ឆ្លងកាត់ឧបសគ្គ លំបាកៗជាច្រើន ក្នុងពេលបំពេញការងារ ដូចជាទឹកជំនន់ សត្វអាចបង្កគ្រោះថ្នាក់ ជាដើម។ ឯកឧត្តមបានជំរុញឲ្យ លើកទឹកចិត្តដល់មន្ត្រី ឧទ្យានុរក្ស មិនត្រូវរុញរា ឡើយ ក្នុងការអនុវត្តច្បាប់ ដើម្បីការពារតំបន់ការពារ ធម្មជាតិ ឲ្យបានគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយ។

បច្ចុប្បន្នកម្ពុជា មានមន្ត្រីឧទ្យានុរក្សចំនួន១២៦០ នាក់ កំពុងឈរជើង ការពារនិងអភិរក្ស ធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ របៀង អភិរក្ស ជីវៈចម្រុះ នៅទូទាំងប្រទេស លើទំហំផ្ទៃដី អភិរក្ស ៧,៣ លានហិកតា ឬស្មើ ប្រមាណ ៤១% នៃផ្ទៃដីកម្ពុជា៕ ប្រភព វិទ្យុជាតិ កម្ពុជា