រដ្ឋបាល​ឃុំ​ភ្នំព្រឹក បាន​ធ្វើ​ការផ្អាក​ទទួល​ភ្ញៀវ​ទេសចរណ៍​បណ្តោះអាសន្ន​នៅ​តំបន់​សម្រាក​លំហែកាយ​ភ្នំ​៥៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ ឃុំ​និង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​

រដ្ឋបាល​ឃុំ​ភ្នំព្រឹក បាន​ធ្វើ​ការផ្អាក​ទទួល​ភ្ញៀវ​ទេសចរណ៍​បណ្តោះអាសន្ន​នៅ​តំបន់​សម្រាក​លំហែកាយ​ភ្នំ​៥៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ ឃុំ​និង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​

​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១១​ខែមិថុនា ដោយ​លោក​មេឃុំ ភ្នំព្រឹក​លោក​ជឿន សុភ័ក្ត្រ បានបញ្ជាក់​ថា​ការផ្អាក​បណ្តោះអាសន្ន​នេះ​ដោយសារ​ទីតាំង​នេះ​មិន​ទាន់​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​សម្រាក លំហែកាយ ,​ស្រូបខ្សល់​បរិសុទ្ធ , ងូតទឹក​លេង​កំសាន្ត ,​គយគន់​ទេសភាព​ភ្នំ និង​ទីវាល​ចំការ​ល្វឹងល្វើយ​នៅឡើយ​ទេ ដោយសារ​ទីតាំង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ និង មិនទាន់មាន​ច្បាប់​អនុញ្ញាតិ​នៅឡើយ​។​

​មេឃុំ​បន្ថែមថា ទីតាំង​ខាងលើ​នឹង​អាច​បើក​ដំណើរការ​វិញ​បាន បន្ទាប់​ពី​រៀបចំ​អោយមាន​សុវត្ថិភាព ដល់​ភ្ញៀវ​ទេសចរណ៍ និង មាន​ការសុំ​អនុញ្ញាតិ​ច្បាប់​ត្រឹមត្រូវ​ជា​មុន​សិន​៕

​ដោយ ៖ ភី សុខ​