សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុនសែន ចូលរួមអបអរសាទរ បុណ្យរុក្ខទិវា 9 កក្កដា 2021

Mot Voyho, [09.07.21 09:54]

នាព្រឹកថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2021 នេះ សម្ដេចអគ្គមហា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ បុណ្យរុក្ខទិវា 9 កក្កដា 2021។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម សម្ដេចតេជោបាន លើកឡើងថា បុណ្យរុក្ខទិវា បានកើតឡើងនៅក្នុងឆ្នាំ 1952 ក្រោមព្រះរាជកិច្ច ដឹកនាំរបស់ ព្រះបរមរដ្ឋនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ។ សម្ដេចបានបញ្ជាក់ឲ្យដឹងទៀតថា ពិធីបុណ្យនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង បំផុសចលនា ដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិ ព្រៃឈើ ពិសេសដើម្បី បណ្ដុះគំនិតថែរក្សាការពារ និងគំនិតស្រឡាញ់ ព្រៃឈើ និងបរិស្ថានជាតិ របស់ប្រទេស។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន បានអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ ថែរក្សាការពារ ព្រៃឈើ និងចូលរួម ដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថាន ជាតិ ឲ្យបានគង់វង្ស នៅក្នុងទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅផង សហគមន៍ផង និងជីវិតសត្វព្រៃ គ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះ ជាច្រើនផង ដែលជាសម្បត្តិ របស់មនុស្សជាតិ នៅគ្រប់ជំនាន់ផង៕៩កក្កដា៕ ប្រភព ក្រសួង ព័ត៌មាន៕