ស្នងការនគបាលខេត្តបំភ្លឺជុំវិញ សារព័ត៌មានផ្សាយថាស្នងការរងនគបាលខេត្តបាត់ដំបង ម្នាក់កាងអ្នកទទួលផលនៃអំពើចោរកម្ម

Phy Sok, [12.08.21 09:08]

អ្នកនាំពាក្យស្នងការនគបាលខេត្តបាត់ដំបង បានចេញលិខិតបំភ្លឺភ្លាមៗ ជុំវិញការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានរិះគន់ដល់ស្នងការរងនគបាលខេត្តបាត់ដំបងម្នាក់ កាងហាងបញ្ជាំដែលទទួលផលនៃអំពើចោរកម្មមួយកន្លែង ។

លិខិតរបស់អ្នកនាំពាក្យស្នងការខេត្តនាថ្ងៃទី១១ខែសីហាបានចេញសេចក្តីបំភ្លឺជុំវិញអត្ថបទព័ត៌មានមួយរបស់កាសែតកោះសន្តិភាពបានចុះផ្សាយកាលពីថ្ងៃទី១០សីហា មាន ចំណងជើងថា ៖ ចាប់បានចោរលួច មន្រ្តីជំនាញចង់ហៅ អ្នកទិញមកសួរនាំ តែស្នងការរងចេញមុខកាង ។

ខ្លឹមសារកាសែតកោះសន្តិភាពនោះបានលើកឡើងករណីចោរឆក់ពីរករណីចុងក្រោយ មកសរសេរ ដោយករណីទី១ កាលពីថ្ងៃទី០៨ខែសីហាកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាលនិងធ្ងន់ បានចុះស្រាវជ្រាវ បង្រ្កាបករណីចោរម្នាក់ឈ្មោះផលសាវ័ន្តចូលលួចលុយនិងទូរស័ព្ទរបស់អ្នកជំងឺនៅឃ្លីនិកឯកជនមួយឈ្មោះសេរីបញ្ញា ស្ថិតនៅភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ដោយយកបានទូរស័ព្ទ៣គ្រឿងនិងលុយ មួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យនេះបានសារភាពថាលុយជាងមួយលានរៀលត្រូវចាយអស់ហើយ ចំណែកទូរស័ព្ទគេយកទៅលក់នៅហាងបញ្ចាំមួយកន្លែងនៅក្បែរស្តុបផ្សារលើ ។ក្រោយពីទទួល ចម្លើយសារ ភាពសមត្ថកិច្ចបានទៅយកទូរស័ព្ទពីកន្លែងទទួលផលចោរកម្មខាងលើនេះ មកវិញទាំងអស់ តែមិន បាន ហៅអ្នកទទួលទិញមកសួរនាំទេ។ ខ្លឹមសារកាសែតបានសសេរបញ្ជាក់ថាត្រង់ចំណុចនេះបើតាមមន្រ្តីបង្ហើបថា មន្រ្តីជំនាញបាន ព្យាយាម សុំគោលការណ៍ទៅលោក លឹម ពុទ្ធឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ តែលោកបាន រារាំងមិនអោយហៅ ម្ចាស់ហាងទទួលផលចោរកម្មនោះមកសួរនាំតាមនិតិវិធីឡើយ ហើយមន្រ្តីជំនាញ បានត្រឹមកសាង សំណុំរឿង បញ្ជូនជនដៃដល់ម្នាក់នោះទៅតុលាការ ។

ករណីទីពីរកម្លាំងព្រហ្មទ័ណ្ឌកំរិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីព្រឹកថ្ងៃទី០៩សីហា នៅបន្ទប់ ជួលមួយកន្លែងបន្ទាប៉ពីសង្ស័យថាធ្វើសកម្មភាពឆក់ យកកាបូបលុយពីជនរង គ្រោះម្នាក់ ឈ្មោះ ស សុភាព កាលពីថ្ងៃទី២៣កក្កដា នៅឃុំភ្នំសំពៅស្រុកបាណន់ ដែលមានលុយនិងគ្រឿង អល្លការ មួយចំនួន និង ទូរស័ព្ទម៉ាក់OPPOមួយគ្រឿង ។

ក្រោយឃាត់ខ្លួនជនដៃដល់ទាំងពីរមានម្នាក់ឈ្មោះ ឃុនសេង និង សេងដារ៉ា បានសារភាពថាលុយនិង គ្រឿងអល្លង្កា គេលក់ចាយអស់ហើយ ចំណែកទូរស័ព្ទយកទៅលក់នៅហាង បញ្ចាំនៅក្បែរស្តុប ផ្សារលើ ដដែល ។ក្រោយទទួលចម្លើយសារភាព សមត្ថកិច្ចបានទៅកន្លែងទទួលផលចោរកម្មនោះ យកទូរស័ព្ទ របស់ជនរងគ្រោះមកវិញភ្លាមៗ។ ខ្លឹមសារព័ត៌មានបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចជំនាញមិនអាច អញ្ជើញម្ចាស់ហាងទទួលផលចោរកម្មនេះមកសួរនាំតាមនិតិវិធីបានដដែលដោយសារតែគ្មានការអនុញ្ញាតិពីលោកលឹម ពុទ្ធាឡា ស្នងការរង ។

ជុំវិញការចោទប្រកាន់នេះដែរលោកលឹមពុទ្ធិឡា ស្នងការរងនគបាលខេត្តបាត់ដំបង ក៏ត្រូវបានកាសែត ខាងលើសុំបំភ្លឺតាមទូរស័ព្ទកាលពីថ្ងៃទី១០សីហាថា លោកបដិសេធថាលោកមិនបានរារាំង មិនអោយកោះ ហៅម្ចាស់ ទីតាំងទទួលផលចោរកម្មនោះមកសួរនាំទេ គឺលោកបានអោយជំនាញធ្វើតាមនិតិវិធី ។

អ្នកនាំពាក្យស្នងការនគរបាលខេត្តបានបំភ្លឺតែជុំវិញករណីទី២នេះដែលក្រុមចោរពីរនាក់ ឆក់កាបូប យកលុយ គ្រឿងអល្លង្កា និង ទូរស័ព្ទមួយគ្រឿង ដោយបញ្ជាក់ថាក្រោយឆក់គេយកគ្រឿងអល្លង្កា ទៅលក់នៅកន្លែងលក់គ្រឿងអល្លង្កា ផ្សារបឹងឈូក ចំណែកទូរស័ព្ទយកទៅលក់ នៅកន្លែងបញ្ចាំ ក្បែរស្តុបផ្សារលើ។ សេចក្តីបំភ្លឺ បន្ថែមថាដោយអនុវត្តតាមយោបល របស់លោកស្នងការ អ្នកទទួលទិញ គ្រឿងអល្លង្គការ និង ទិញទូរស័ព្ទដៃចំនួន២នាក់ត្រូវ សមត្ថកិច្ចនគបាល មកសាកសួរ បំភ្លឺនិងដកហូតនៅសម្ភារៈពាក់ព័ន្ធរួចហើយ ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទាំងជនសង្ស័យនិងឯកសារភស្តុតាងពាក់ព័ន្ធទៅអាយ្យការអមសាលាដំបូងខេត្តហើយ ចំពោះអ្នកទិញសម្ភារៈដែលជាផលនៃអំពើចោរកម្មនោះពួកគាត់មានទោសកំហុសបែបណាគឺជាឆន្ទានុសិទ្ធក្នុងការសម្រេចរបស់អាយ្យការអមសាលាដំបូងខេត្ត ។ លិខិតបំភ្លឺបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំស្នងការ លោកឧត្តមសេនីយសាតគឹមសាន្ត បានបញ្ជាក់ជូនថា ចំពោះការ ផ្សព្វផ្សាយព័ត៌មានហើយអះអាងថាជាប្រភពដែលសង្ស័យរឺចោទប្រកាន់ចំពោះលោកវរសេនីយឯកលឹមពុទ្ធិឡាស្នងការរង ទទួលផែនការនគបាលព្រហ្មទ័ណ្ឌ ថានៅពីក្រោយខ្នងរឺកាង អ្នកទទួល ផល នៃអំពើរចោរកម្មនោះ លោកនឹងចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត លើប្រភពទាំងនេះ៕ អត្ថបទ ភី សុខ