ដោយសារវិបត្តិសេដ្ឋកិច្ចមន្រ្តីនគបាលប៉ុសម្នាក់ចងករ សម្លាប់ខ្លួន

Phy Sok, [14.09.21 12:04]

សមត្ថកិច្ចអោយដឹងថាមានមន្រ្តីនគបាលប៉ុសម្នាក់បានសម្រេចចិត្តចងករលើធ្នឹមផ្ទះរបស់ខ្លួនចោលប្រពន្ធនិងកូន ដោយសារតែវិបត្តិគ្រួសារ កាលពីម៉ោង ០៤និង៣០នាទី ថ្ងៃទី១៣ខែកញ្ញា នៅចំណុច ក្រុមទី ១៤ ក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះឡុក វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ(ត្រូវជាឪពុក)រស់នៅភូមិឃុំជាមួយ គ្នាបានអោយដឹងថា នៅថ្ងៃទី ១៣ ខែ កញ្ញាឆ្នាំ២0២១ វេលាម៉ោងប្រហែល ១៣ និង ៣០នាទី ស្រាប់តែឈ្មោះវ៉ាត់ វាសនាភេទស្រីអាយុ ២៩ ឆ្នាំ ត្រូវជាកូនប្រសារ បានទូរស័ព្ទប្រាប់ខ្លួនថា បងណូ (ត្រូវប្តីរបស់ខ្លួនដែលជាជនរងគ្រោះ)បានបិទទ្វារចាក់សោរជាប់ក្នុងផ្ទះអស់ហើយ។លឺដូច្នេះលោកបានប្រញ៉ាប់ប្រញ៉ាល់ត្រឡប់មកផ្ទះ ដើម្បីជួយគាស់ទ្វារ ផ្ទះ ដើម្បីចូល រួចក៏ឡើងទៅខាងលើផ្ទះជាមួយកូនបង្កើតនិងកូនប្រសារ ស្រាប់តែឃើញ កូនរបស់ខ្លួនឈ្មោះសំបូរ វ៉ាន់ណូ បានចងកនឹងកន្សែងជាប់នឹងធ្នឹមផ្ទះ ភ្លាមនោះលោកក៏បាននាំគ្នាលើកសពចុះ តែកូនរបស់ខ្លួនបានស្លាប់បាត់ហើយ ។ភ្លាមៗលោកបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីពិនិត្យសាកសពនៅកន្លែងកើតហេតុ ។

លោក សេង លុច្ចអធិការនគបាលស្រុកថ្មគោលបានអោយដឹងថា ក្រោយការធ្វើកោសល្យបច្ច័យ ជនរងគ្រោះខាងលើដែលមានឈ្មោះ សំបូរ វ៉ាន់ណូ ភេទប្រុស អាយុ ៣១ឆ្នាំ មានប្រពន្ធ និងកូន ដែលមានតួនាទីជា មន្រ្តីនគបាលប៉ុស រដ្ឋបាលឃុំជ្រោយស្តៅ ពិតជាបានស្លាប់ដោយចងករធ្វើអត្តឃាតពិត ប្រាកដមែន ។

លោកអធិការបានអោយដឹងថា មូលហេតុដែលធ្វើឲ្យកម្លាំងប៉ុស្តិខាងលើបញ្ចប់ជីវិតខ្លួនឯងនេះទំនងជាតូចចិត្តដោយសារមានវិបត្តិជីវភាពក្រីក្រទើបគិតខ្លីបញ្ចប់ជីវិតខ្លួនឯង ព្រោះកន្លងមកមិនដែលមានបញ្ហាល្អក់កករជាមួយគ្រួសារប្រពន្ធ កូនឡើយ៕ ភី សុខ