អគ្គនាយកដ្ឋានរង អាជ្ញាធរព្រះវិហារ និងអង្គភាព cmac ចុះពិនិត្យទីតាំង ដោះមីន នៅតំបន់រមណីយដ្ឋាន ប្រាសាទកោះកេរ

Mot Voyho, [03.09.21 10:13]

លោក ផេងសំអឿន អគ្គនាយករង ទទួលបន្ទុក នៅរមណីយដ្ឋាន ប្រាសាទកោះកេរ បានសហការជាមួយ អង្គភាពស៊ីម៉ាក់ ចុះពិនិត្យទីតាំងដោះមីន នៅតំបន់នៅរមណីយដ្ឋាន ប្រាសាទកោះកេរ កាលពីថ្ងៃទី ២ ខែកញ្ញា កន្លងទៅនេះ។

ក្នុងការចុះពិនិត្យជាក់ស្ដែងនេះ លោកផេងសំអឿន និងអង្គភាពស៊ីម៉ាក់ បានពិនិត្យទីតាំង ចំនួន ២ ទីតាំង គឺទីតាំងទី ១ ប្រាសាទ តាមែន (តំបន៉អាទិភាព) គឺស្នើសុំបោសសម្អាតមីន ជុំវិញបរិវេណ ប្រាសាទនេះម៉ូតនឹងគេ ទំហំ ៤,៦៧ ហិកតា ដែលស្ថិតនៅ ផ្នែកខាងជើង នៃរមណីយដ្ឋាន ប្រាសាទកោះកេរ។

ទីតាំងទី ២ ស្ថិតនៅតំបន់ការពារ ទីមួយ និងតំបន់ការពារទី ២ មានទំហំ ៥៧,២៥ ហិកតា ជាតំបន់ស្នើសុំ បោសសំអាត មានរយៈពេលខ្លី ព្រោះជាកន្លែង សម្រាប់កិច្ចការពារ អភិរក្ស ប្រាសាទស្រាវជ្រាវ និងសម្រាប់កិច្ចអភិវឌ្ឍន៍ ទេសចរណ៍។

ក្នុងដំណើរនៃការ ចុះពិនិត្យទីតាំងដោយផ្ទាល់ នោះដែរក៏មាន ការចូលរួមពីមន្ត្រី ជំនាញក្រោមឱវាទ របស់អាជ្ញាធរ ជាតិព្រះវិហារ និងមន្ត្រីបោសសំអាតមីន អង្គភាពស៊ីម៉ាក ជាច្រើនរូបផងដែរ៕ ប្រភព AKP