ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ដោយទឹកដោះ អាចស្ម័គ្រចិត្ត ទទួល វ៉ាក់សាំងកូវិត ១៩ បានជាធម្មតា

Mot Voyho, [09.09.21 10:35]

កន្លងទៅថ្មីៗនេះ លោកជំទាវ ឱវណ្ណឌីន បានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ដោយទឹកដោះ អាចស្ម័គ្រចិត្តទទួល ចាក់វ៉ាក់សាំង កូវិត ១៩ បាននិយាយធម្មតា ដើម្បីទទួល ភាពស៊ាំ និងការពារពិការ ចម្លងជំងឺកូវិត ១៩ ដ៏កាចសាហាវ នៅពេលដែល ទូទាំងពិភពលោកក៏ បាននឹងដំណើរការ ចាក់ដោយ រលូនដែរ។

លោកជំទាវឱវណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង ជំងឺកូវិត ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា វ៉ាក់សាំងគូវត្ត ១៩ ដែលកម្ពុជាកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែមានគុណភាព ដឹងប្រសិទ្ធភាព ទាំងអស់ ដែលអាចចាក់ជូនបានស្ទើរ 100 ភាគរយ។ លើកលែងតែករណីធ្ងន់ធ្ងរ ចាំបាច់មួយចំនួន តែប៉ុណ្ណោះ។ កាលពីចាប់ផ្ដើមផ្ដល់វ៉ាក់សាំង កូវិត ១៩ លើកដំបូង អ្នកជំនាញ ផ្ដល់ការណែនាំ ដោយមិនទាន់ ឱ្យផ្ដល់វ៉ាក់សាំងជូនស្ត្រី មានផ្ទៃពោះនោះទេ ដោយសារមិនទាន់មាន ការសិក្សាដោយវិទ្យាសាស្ត្រ ណាមួយច្បាស់លាស់ ថាតើស្ត្រីមានផ្ទៃពោះ ឬបំបៅដោះ កូនត្រូវ អនុវត្តយ៉ាងណា ដោយពេល នោះ ក្រុមអ្នកជំនាញ បានណែនាំ ឲ្យមានការប្រុងប្រយ័ត្ន រយៈពេល ៣ ខែ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញ មិនមានការហាមឃាត់ ទៀតនោះឡើយ នៅពេលដែលការចាក់នេះ មានពាសពេញពិភពលោក ហើយក៏មានការសិក្សា យ៉ាងហ្មត់ចត់អំពី ប្រសិទ្ធភាពនិងគុណភាព របស់វ៉ាក់សាំង ពិសេសអង្គការសុខភាពពិភពលោក បានដាក់បញ្ចូលវ៉ាក់សាំង ទាំងនេះ សម្រាប់ស្ត្រីមានផ្ទៃ និងស្ត្រីកំពុងបំបៅដោះកូន ដែលស្ម័គ្រចិត្ត ទៅចាក់វ៉ាក់សាំង នៅតាមទីតាំង ដែលនៅជិតបំផុត។ ម្យ៉ាងទៀតប្រសិនបើ តាមបណ្ដាខេត្ត ខ្លះ បានយុទ្ធនាការហើយទៅ
ក៏បងប្អូនអាច ស្វែងរកចង្វាក់ វ៉ាក់សាំង នៅតាមទីតាំង សុខាភិបាលសាធារណៈ ដែលបានកំណត់ ដោយរដ្ឋបាលខេត្តនីមួយៗ។ លោកជំទាវបានឲ្យដឹងទៀតថា ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន ដោយទឹកដោះនេះ ប្រសិនបើគាត់ មានសុខភាពធម្មតា មិនមានជំងឺតម្កាត់អ្វីទេ ហើយស្ម័គ្រចិត្ត ចង់ចាក់វ៉ាក់សាំង គឺគាត់អាចទទួលចាក់ វ៉ាក់សាំងកូវិត ១៩ នេះបាន មិនថាពេលណា ខែណា អោយតែគាត់ស្រួលខ្លួន សូមអញ្ជើញមកចាក់បាន ហើយប្រសិនបើ មានការបិទយុទ្ធនាការហើយ សូមអញ្ជើញមក ទីតាំងដែលបានរក្សាទុក សម្រាប់ការ ចាក់ជូន ដល់អ្នកដែលបាន អាក់ខានទាំងអស់ នោះ ដូច្នេះត្រង់ចំណុចនេះ សូមកុំមានការព្រួយបារម្ភអ្វីឡើយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារ ជំងឺកូវិត ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបមានចំនួន ១១,៣២៨,៣៩៣ នាក់៕ ប្រភព វិទ្យុជាតិ កម្ពុជា