ក្រសួងបរិស្ថានរៀបចំ ដាក់តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសា

Mot Voyho, [19.07.21 09:55]

   រ

ឯកឧត្តម នេតភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹង កាលពីថ្ងៃទី 18 ខែកន្លងទៅនេះថា ក្រសួងបរិស្ថាន បានរៀបចំដាក់តំបន់ ការពារទេសភាព បឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ ដោយសារតែតំបន់នេះ បានផ្ដល់ធនធានធម្មជាតិ សម្រាប់ទ្រទ្រង់ដល់ ជីវភាពប្រជាសហគមន៍ និងជាទីជម្រក សម្រាប់សត្វស្លាបទឹក និងសត្វស្លាបទន្លេសណ្ដ ប្រវេស ដែលជាប្រភេទសត្វកម្រ ច្រើនប្រភេទ។

ការដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ គឺបង្ហាញឲ្យឃើញថា តំបន់ដីសើមនេះ មានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសារ ដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស។ ឯកឧត្តមបានពន្យល់ថា តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ដែលស្ថិតនៅក្នុងខេត្តតាកែវ បានផ្ដល់ជាធនធាន ធម្មជាតិសម្រាប់ ទ្រទ្រង់ ដល់ជីវភាពប្រជាសហគមន៍ ដូចជាផ្ដល់ ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធានដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត សេវាកម្ម និយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងសេវាកម្មវប្បធម៌ ដោយផ្ដល់ជា តម្លៃ សោភ័ណ្ឌភាព ទេសចរណ៍ធម្មជាតិ និងការកំសាន្តជាដើម។

ជាមួយគ្នានេះ ក៏ជាទីជម្រក សម្រាប់សត្វស្លាប កម្រដែលកំពុង ទទួលរងការគំរាមកំហែង និងសត្វស្លាប ទេសន្តប្រវេសន៍ ជាច្រើនប្រភេទ ដូចជា សត្វក្រៀល សត្វចាបព្រៃវែង ត្រយ៉ងខ្លួនស ត្រយ៉ងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង និងទុងប្រផេះជាដើម។

ឯកឧត្តមបានបញ្ជាក់ទៀតថា ដាក់តំបន់ដីសើម មួយនេះជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្នន័យ ពីជីវៈចម្រុះ សេវាកម្មអេកូឡូជី និងសកត្តានុពលនៃតំបន់ ដីសើមនោះ ដើម្បីរៀបចំឯកសារ ព័ត៌មាន និងទាមទារឲ្យមានការពិគ្រោះ យោបល់ និងទទួលការគាំទ្រ ពីអ្នកពាក់ព័ន្ធទាំងអស់ នៅមូលដ្ឋាន ថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ។