ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តម សុខចិន្ដាសោភា អញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ក្រោយពីពិធីបិទ បញ្ចប់វេទិកា សេដ្ឋកិច្ច និងធុរកិច្ច អាស៊ីអឺរ៉ុបលើកទីមួយ


ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម សុខចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអញ្ជើញ ជាអធិបតី ក្នុងសន្និសីទ សារព័ត៌មាន ក្រោយពី ពិធីបិទបញ្ចប់ វេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ីអឺរ៉ុប លើកទីមួយ (AEEBF 1) ក្រោមប្រធានបទ« ការផ្លាស់ប្ដូរ ទៅរកគន្លង ប្រក្រតីភាពថ្មី ការធ្វើអានុភាវូបនិយកម្ម ខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤-០» តាមរយៈប្រព័ន្ធវីដេអូ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ៕ ប្រភប AKP