ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យវិស័យឯកជន នាំចូលវ៉ាក់សាំង ជំងឺកូវិត 19 ចែកចាយនៅកម្ពុជា


ក្រសួងសុខាភិបាល បានបើកផ្លូវឲ្យ ក្រុមហ៊ុនរកស៊ីឱសថ អាចនាំចូលវ៉ាក់សាំង covert 19 ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក មកចែកជូន នៅកម្ពុជា។

 

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះ ឯកឧត្តម សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យដឹងថា គ្រឹះស្ថានអាហរ័ណនីហរ័ណ ឱសថ ដែលទទួលបានការអនុញ្ញាត ពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំ ចូលវ៉ាក់សាំងកូវិត 19 ដែលបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក ដើម្បីចែកជូន ចាក់តាមទីកន្លែង ផ្ដល់សេវាសុខាភិបាល ឯកជនស្របច្បាប់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

 

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា គ្រឹះស្ថាន អាហរ័ណនីហរ័ណ ឱសថ ត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកទុកវ៉ាក់សាំង ជំងឺកូវិត 19 នៅក្នុងឃ្លាំង ដើម្បីធានាឲ្យបាន សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕ ប្រភព វិទ្យុជាតិ កម្ពុជា