ក្រសួងព័ត៌មាន ណែនាំដល់មន្ត្រីទាំងអស់ ឲ្យប្រើប្រាស់ឧបករណ៍ ធ្វើតែរហ័ស រក covid 19

Mot Voyho, [20.07.21 14:59]

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី 19 ខែកក្កដាកន្លងទៅនេះ បាន ណែនាំដល់មន្ត្រី ក្រសួងព័ត៌មានទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍ ធ្វើតេស្តរហ័ស រកជំងឺកូវិត 19 និងប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីទទួលបាន ព័ត៌មានពីការឆ្លង ឬមិនឆ្លងកូវិត 19 ងាយស្រួលក្នុងការ ព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កុំឱ្យឆ្លងដល់អ្នកផ្សេង។

ឯកឧត្តម មាសសុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ បណ្ដាអគ្គនាយកដ្ឋាន វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារ សារព័ត៌មានកម្ពុជា ដែលទើបទទួលបានឧបករណ៍ ធ្វើតេស្ត រហ័សរកមេរោគ កូវិត 19 ត្រូវធ្វើយ៉ាងណា ត្រូវប្រើប្រាស់ឲ្យចំគោលដៅ និងមានការសន្សំសំចៃ ស្របតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណា រួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវិត 19។

ជាងនេះទៀត ធ្វើយ៉ាងណាឱ្យមន្ត្រីរាជការ ដែលកំពុងបំពេញការងារ នៅតាមអគ្គនាយកដ្ឋាន វិទ្យុទូរទស្សន៍ជាតិកម្ពុជា និង ទីភ្នាក់ងារព័ត៌មានជសតិ AKP មានសុខភាពល្អ ចៀសវាងការឆ្លង នៃជំងឺតាមរយៈ ការធ្វើតេស្ត រកមេរោគកូវិត 19 ដើម្បីឲ្យការអនុវត្តការងារ ប្រព្រឹត្ត ទៅដោយភាពរលូន ការរក្សានិរន្តរភាព ក៏ដូចជាការប្រើប្រាស់ សម្រាប់វាគ្មិន ក៏ដូចជា ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីផ្សេងៗ របស់នាយកដ្ឋាន។

 

ការដាស់តឿន របស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺចង់ឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការពារ សុខភាពរបស់ខ្លួន ដើម្បីឲ្យឃ្លាតឆ្ងាយ ពីជំងឺកូវិត 19 ដ៏កាចសាហាវមួយនេះ៕ ប្រភព វិទ្យុ
ជាតិ កម្ពុជា