រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យមាន ការផលិតព័ត៌មាន ពីប្រភេទសត្វកម្រ នៅក្នុងប្រទេសកម្ពុជា។

Mot Voyho, [29.06.21 09:20]


រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យមាន ការផលិតព័ត៌មាន ពីប្រភេទសត្វកម្រ នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវបន្តផលិតព័ត៌មានថ្មី ប្លែក ព័ត៌មានប្រភេទសត្វកម្រ នៅប្រទេសកម្ពុជា ដើម្បីបង្កើនចំណេះដឹង ដល់សាធារណជន និងរួមការពារសត្វកម្រនៅកម្ពុជា ឲ្យបានគង់វង្ស។

នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ដើម្បីពិនិត្យការងារ ដែលបានអនុវត្ត កន្លងមក ក៏ដូចជាពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី 28 ខែមិថុនាកន្លងទៅនេះ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីក្រោមឱវាទ ទាំងអស់ឲ្យយកចិត្តទុកដាក់ នៅក្នុងការបន្តអនុវត្ត ការងាររបស់ខ្លួន នំបន្តផលិតកម្មវិធី និងអត្ថបទព័ត៌មានថ្មី ប្លែកៗ ឲ្យសមស្របទិសស្លោក របស់ក្រសួងព័ត៌មាន ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន។

តាមការបញ្ជាក់របស់ឯកឧត្តម មាសសុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មានថា យោងតាមប្រសាសន៍ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ត្រូវធ្វើយ៉ាងណា ផលិតកម្មៈវិធីផ្សព្វផ្សាយ ដែលមានលក្ខណៈថ្មី ជាប់ជានិច្ច ដើម្បីបម្រើដល់ ប្រិយមិត្តអ្នកស្ដាប់ ដូចជាទស្សនិកជន របស់យើង ឲ្យស្របទៅតាមស្ថានភាព និងពេលវេលាជាក់ស្ដែង។ អ្នកនាំពាក្យរូបនោះបានបញ្ជាក់ទៀតថា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំ ដល់នាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានជាតិ SKP ត្រូវសរសេរអត្ថបទ ដែលចុះផ្សាយពាក់ព័ន្ធ ទៅនឹងសត្វព្រៃ ដើម្បីឲ្យប្រជាពលរដ្ឋយើង បានយល់ជ្រាប អំពីវត្តមានសត្វទាំងនោះ នៅកម្ពុជាយើង។ ទីភ្នាក់ងារសារព័ត៌មានជាកម្ពុជា ក៏ដូចជាទស្សនាវដ្តីកម្ពុជា ធ្វើយ៉ាងណាបន្ត ផលិតនូវកម្មវិធីផ្សេងៗ របស់ខ្លួនថែមទៀត ពិសេសកម្មវិធី ដែលពាក់ព័ន្ធនឹងបរិស្ថាន។ ឯកឧត្តមក៏បានណែនាំ ឱ្យនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានជាតិ SKP ចុះផ្សាយក៏ដូចជា សរសេរអត្ថបទ ដែលចុះផ្សាយពាក់ព័ន្ធ និងសត្វក្តាន់ញ៉ែងជាដើម ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង បានយល់ជ្រាបអំពីវត្តមាន របស់សត្វទាំងនោះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយទស្សនាវដ្តីកម្ពុជា ត្រូវដកស្រង់អត្ថបទនេះ ដើម្បីផ្សព្វផ្សាយ នៅក្នុងលេខចេញផ្សាយ របស់ខ្លួន ជារៀងរាល់ខែផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទ ទាំងអស់បន្តពង្រឹង ប្រសិទ្ធភាពការងារ ការផ្សព្វផ្សាយ ឲ្យកាន់តែល្អ ដើម្បីបំពេញបាន ទៅនឹងតម្រូវការ អ្នកទស្សនា ស្ដាប់ និងការអាន របស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ មានវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា app ក្រសួងព័ត៌មាន និងការផ្សព្វផ្សាយរបស់ ប្រព័ន្ធអេឡិចត្រូនិច និងទីភ្នាក់ងារសារព័ត៌មាន កម្ពុជាជាដើម៕២៩មិថុនា៕ ប្រភព វិទ្យុជាតិ កម្ពុជា៕