អាស៊ានចាប់ផ្ដើម បើកសិក្ខាសាលា ជាសេរី តាមប្រព័ន្ធអនឡាញ ស្ដីពីកិច្ចព្រមព្រៀង RCEP

Mot Voyho, [30.07.21 10:34]

ថ្មីៗនេះ លោកលេខាធិការដ្ឋានអាស៊ាន រួមជាមួយក្រុមប្រឹក្សា ធុរកិច្ចអាស៊ីបូព៌ា EABC បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធអនឡាញ ស្ដីពីការដោះសោ កិច្ចព្រមព្រៀង RCEP សម្រាប់ធុរកិច្ច ពាណិជ្ជកម្មទំនិញ។ សិក្ខាសាលានេះគឺជា វគ្គដំបូងនៅក្នុង សិក្ខាសាលាសេរី តាមប្រព័ន្ធអនឡាញ ស្ដីពីកិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដែលត្រូវរៀបចំឡើង ពេញមួយឆ្នាំ ដែលជាផ្នែកមួយ នៃយុទ្ធនាការសាធារណៈ របស់ខ្លួនដើម្បី ជូនដំណឹងដល់សហគមន៍ អាជីវកម្ម ឲ្យកាន់តែប្រសើរឡើង អំពីរបៀបប្រើប្រាស់ កិច្ចព្រមព្រៀង RCEP សម្រាប់អាជីវកម្មរបស់ពួកគេ។

នៅក្នុងសុន្ទរកថា បើកសិក្ខាសាលា កាលពីថ្ងៃទី 30 ខែកក្កដានេះ លោក Dato Lim jock Hoi អគ្គលេខាធិការអាស៊ាន បានឲ្យដឹងថា ដោយសារតែការរីករាលដាល នៃជំងឺកូវិត 19 បានធ្វើឲ្យតម្លៃពាណិជ្ជកម្ម ខាងក្រៅរបស់អាស៊ាន មានការធ្លាក់ចុះ៥,៥% ហើយសេដ្ឋកិច្ចក្នុងតំបន់ បានធ្លាក់ចុះ ៣,៣%។ ទោះជាយ៉ាងណា សេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានគេព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ នៅក្នុងឆ្នាំនេះ។ លោកបានព្រមានថា សេដ្ឋកិច្ចអាស៊ានត្រូវបាន ព្យាករណ៍ថា និងមានការកើនឡើងវិញ 4% នៅក្នុងឆ្នាំនេះ និង ៥,២% នៅឆ្នាំក្រោយ។ ប៉ុន្តែទស្សនៈវិស័យ សេដ្ឋកិច្ចវិជ្ជមាន នេះ គ្មានហេតុផលសម្រាប់ ភាពរីករាយនោះទេ ព្រោះមានហានិភ័យ នៃកំណើនមិនស្មើគ្នា ដែលអាចធ្វើអោយ មានគម្លាតនៃការ អភិវឌ្ឍកាន់តែធ្ងន់ធ្ងរ។

លោកបានឲ្យដឹងទៀតថា វាចាំបាច់ណាស់ ដើម្បីធានាបាននូវ អត្រាប្រើប្រាស់ខ្ពស់ នៃកិច្ចព្រមព្រៀង RCEP ក្នុងចំណោមអាជីវកម្ម នៅក្នុងតំបន់។ សិក្ខាសាលាតាម online នេះ ផ្ដោតសំខាន់លើ ពាណិជ្ជកម្មទំនិញ នៃកិច្ចព្រមព្រៀង RCEP និងបានលើកយកបញ្ហាសំខាន់ៗ មួយចំនួន ដូចជាកាលវិភាគ នៃការប្ដេជ្ញាចិត្ត ពន្ធការ អនុគ្រោះ ពន្ធវិធានការមិនយកពន្ធ ក្នុងពាណិជ្ជកម្ម ទំនិញ និងដំណោះស្រាយពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀង RCEP។

ក្រុមវាគ្មិនទាំងអស់បានឯកភាពគ្នាថា ការចុះផ្សព្វផ្សាយជាសាធារណៈ មានសារសំខាន់ដូចគ្នា នឹងដំណើរការ កិច្ចចរចាដែរ។ បើគ្មានយុទ្ធនាការផ្សព្វផ្សាយ ជាសាធារណៈត្រឹមត្រូវ អំពីរបៀបប្រើប្រាស់ ដែលត្រូវបានផ្ដល់ឱ្យ ដោយកិច្ចព្រមព្រៀង RCEP ទេ កិច្ចព្រមព្រៀងនេះនឹងប្រឈម និងហានិភ័យ នៃការដែលមាន អត្រាប្រើប្រាស់ ទាបនិងផល ប៉ះពាល់អប្បបរមា ដល់អាជីវកម្មនានា៕ ប្រភព AKP