អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្តើមទទួលពលករខ្មែរដែលជាប់គាំងនៅព្រំដែនពីអាជ្ញាថៃ

Phy Sok, [13.08.21 14:55]

ពលករដែលជាប់គាំងនៅព្រំដែន រាប់រយនាក់ ត្រូវបានអាជ្ញាធរនៃខេត្តបាត់ដំបងចាប់ផ្តើមមកទទួលយក ពីអាជ្ញាធរថៃ ហើយ នាព្រឹកថ្ងៃទី១៣ខែសីហា តាម ច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីបញ្ចប់ការបិទខ្ទប់ព្រំដែនកម្ពុជាថៃរយៈពេល១៤ថ្ងៃ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានទៅទទួលពលករខ្មែរពីអាជ្ញាធរថៃផ្ទាល់បានមាន ប្រសាសន៍ថា ពលករទាំងអស់ត្រូវទទួលការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ បើ ក្នុង ករណី រកឃើញវិជ្ជមានត្រូវបញ្ជូនទៅព្យាបាល បើអវិជ្ជមានត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលនានាក្នុងបណ្ដាស្រុកជាប់ព្រំដែនថៃ ។

អំឡុងពេលបិទច្រកព្រំដែន១៤ថ្ងៃកន្លងមកនេះ ពលករខ្មែរដែលចេញពីប្រទេសថៃវិលចូលមកក្នុងប្រទេសកម្ពុជាវិញហើយត្រូវបានជាប់គាំងនៅចំណុចអូរព្រំដែនបានស្នាក់នៅជាបណ្ដោះអាសន្ន នៅទីតាំងសមស្រប មានប្រភពទឹកប្រើប្រាស់ និងទីទួលសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរ និងសមត្ថកិច្ចថៃ។

អាជ្ញាធរខេត្តបាត់ដំបងបានអោយដឹងពេលថ្មីៗនេះថា ពលករខ្មែរប្រមាណជាង៣០០នាក់ បានជាប់គាំង នៅចំណុច ព្រំដែនក្នុងទឹកដីថៃទល់នឹងខេត្តបាត់ដំបង ដែលនឹងត្រូវបញ្ជូនចូលមកកម្ពុជាវិញ ប៉ុន្តែចំនួននេះ នឹងកើន ឡើងទៀត ខណៈដែលពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់រាល់ថ្ងៃ៕ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក