ឯកឧត្តម ងួនរតនៈ បានអញ្ជើញ ទទួលអំណោយ ពីឯកឧត្តម ណុបណារ៉ា ចូលរួម ក្នុងការទប់ស្កាត់ ជំងឺកូវិត 19 ក្នុងខេត្តបាត់ដំបង

Mot Voyho, [24.08.21 09:41]

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានទទួលអំណោយ ពីឯកឧត្តម ណុបណារ៉ា សមាជិក ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមឧបត្ថម្ភ អង្ករចំនួន 10តោន ដល់រដ្ឋបាលខេត្តបាត់ដំបង ចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី 23 ខែសីហា ដោនឡូតទៅថ្មីៗនេះ។

ឯកឧត្តមងួនរតនៈ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់ឯកឧត្តម ណុបណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួន រួមចំណែកជាមួយ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់ និងកាត់ផ្ដាច់ ការចម្លង នៃជំងឺកូវិត 19 ដែលបាននឹងកំពុង គំរាមគមហែង មកលើប្រជាពលរដ្ឋយើង នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា អំណោយពេលនេះ រដ្ឋបាលខេត្តបាត់ដំបង និងនាំយកទៅ ចេញជូន ដល់ប្រជាពលរដ្ឋ ដែលខ្វះខាត ក្នុងជីវភាពរស់នៅ ដោយសារ ជំងឺកូវីដ19 ដ៏សាហាវនេះ៕ ប្រភព រដ្ឋបាលខេត្ត