មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបំភ្លឺជុំវិញការចោទប្រកាន់ពីគណនេយ្យហ្វេសប៊ុកមួយឈ្មោះTang Hour ជុំវិញការមិនពេញចិត្តការផ្តល់សេវាដល់អ្នកជំងឺស្រ្តីម្នាក់និងក្មេងពីរនាក់ ដែលគ្រោះថ្នាក់ចរាចរណ៍

សេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានអោយដឹងថានៅម៉ោង៨និង៥៥នាទី ថ្ងៃទី០៤មេសាមានអ្នកជំងឺបីនាក់ ដែលមាន ស្រ្តីចំណាស់ម្នាក់បានជិះម៉ូតូនាំក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់មកកដល់ផ្នែកពិគ្រោះជំងឺនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ពេលនោះ មន្រ្តីពេទ្យម្នាក់បានត្រួតពិនិត្យនិងបញ្ជូនពួកគាត់ទៅអាគារសលសាស្រ្តដើម្បីលាងរបួស។ នៅពេលទៅដល់ផ្នែកសលសាស្រ្ត ដោយទីនោះ មានអ្នកជំងឺច្រើនដែលកំពុងពិនិត្យ ធ្វើអោយការពិនិត្យនិងលាងរបួសពួកគាត់មានការយឺតយ៉ាវ គ្រូពេទ្យទីនោះបានប្រាប់ថា អោយនៅ រង់ចាំ១ភ្លេត(ប្រហែល២នាទី) ស្រាប់តែមានបុរសម្នាក់បានស្រែកឡូឡា រួចបានយកអ្នកជំងឺឡើងឡានម៉ាកPrius ពណ៌ប្រផេះបើក ចេញ ទីបាត់។

ការស្រាយបំភ្លឺនេះបន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Tang Hour បានផ្សព្វផ្សាយថា ៖ បងប្អូនជួយស៊ែរផង ហើយក៏សូម ផ្ញើជូនលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលអោយបានឃើញផង ពីចរិកលោកគ្រូពេទ្យខ្លះនៅបាត់ដំបង! សុំនិយាយពីពេទ្យបង្អែកខេត្តបាត់ដំបងតិច មនុស្សចាស់និងកូនក្មេងមានគ្រោះថ្នាក់ចរាចរណ៍ រួចបាននាំទៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាល ពីកន្លែងចុះឈ្មោះអ្នកជម្ងឺរហូតដល់កន្លែងព្យាបាលជម្ងឺ គឺមិនបានធ្វើអ្វីទាំងអស់ ដាក់ចោលអោយហូរឈាមមិនខ្វល់រហូតដល់ យកទៅ ពេទ្យផ្សេងដើម្បីព្យាបាល ព្រោះខ្លាចហូរឈាមច្រើនពេក។សួរថារាល់ថ្ងៃពួកខ្ញុំជាអ្នកធ្វើការឯកជនក្នុងមួយខែៗត្រូវកាត់ពន្ធ ជូនរដ្ឋជិត ១០០ដុល្លារ ជារាងរាល់ខែក្នុងម្នាក់ ដើម្បីអស់លោកតែពេលមានបញ្ហាវិញគឺអស់លោកបានធ្វើអោយយើងខ្ញុំជាប្រជាជនអស់ ជំនឿ លើអស់លោកមួយចំនួន បើគ្មានមនៈសិកាទេកុំមកធ្វើពេទ្យអីនាំគេជេរដល់ពេទ្យដែលល្អមួយចំនួនទៀត អី។ខ្ញុំអាណិតម្តាយឪពុកលោក ណាស់ដែលមានកូនដូចពួកលោកធ្វើអោយគេជេរពួកគាត់ សុំនិយាយអោយពួកគាត់កែតម្រូវផង កុំខ្លាំងដៃពេកអស់លោកពេទ្យខ្លះ។

ការរិះគន់នេះបានបង្ហោះនាម៉ោងជាង៣រសៀលថ្ងៃទី០៤មេសា តែមួយថ្ងៃមួយយប់សោះ មានអ្នកLike ជាង៥ពាន់នាក់ និង Shares តៗគ្នា ជាងពីរម៉ឺនប្រាំពាន់នាក់ ព្រមទាំងមានអ្នកComment ជាង១៧០០នាក់ ។

ទោះបីយ៉ាងណាសេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនាថ្ងៃទី០៤មេសាបានបញ្ជាក់ទៀតថាក្នុងនាមអ្នកផ្តល់សេវាសាធារណៈបានលះបង់និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើមហើយសូមទទួលយកនៅការរិះគន់ពីគ្រប់មជ្ឈដ្ឋាននៅចំណុចខ្វះខាតក្នុងគោបំណងកែ លម្អរាល់ចំណុចខ្វះខាតដោយប្រការអចេតនា៕

អត្ថបទភី សុខ