បង្ក្រាប​ទីតាំង​ជល់​មាន់ មួយកន្លែង អ្នកកាសែត​ច្រើន​នាក់​ត្រូវ​ឃាត់ខ្លួន​

​ប្រភព ស្នងការ​រាជធានី​ភ្នំពេញ​អោយដឹងថា លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ដឹកនាំ​បង្ក្រាប​ដោយ​ផ្ទាល់​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង​) នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០​នាទី​នៅ​ចំណុច​ដី​ឡូតិ៍​គ្មាន​លេខ​ផ្លូវឌួង​ងៀប ភូមិ​ដំណាក់​ធំ​៣ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​


​ការបង្ក្រាប​នេះ​ឃាត់ខ្លួន​អ្នកលេង​ច្រើន​នាក់ រួមមាន​ទាំង​អ្នកកាសែត​១​ក្រុម​ផងដែរ​។​

១-​ជនសង្ស័យ​ឈ្មោះ អ៊ិន សុភាព ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជន​ជាត​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២-​ជនសង្ស័យ​ឈ្មោះ ជូ ផ្កាយព្រឹក ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ផ្សះផ្សារ​ជាតិ​(​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៣-​ជនសង្ស័យ​ឈ្មោះ លី លីម ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​រស្មី​ជាតិ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៤-​ជនសង្ស័យ​ឈ្មោះ ណែ​ម ណេង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​អភិវឌ្ឍន៍​សង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​
៥-​ជនសង្ស័យ​ឈ្មោះ ឈុយ សារ៉ាន់ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​
៦-​ជនសង្ស័យ​ឈ្មោះ គួន ស៊ីណេន ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

៧-​ជនសង្ស័យ​ឈ្មោះ ផាន់ ស្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ SNT News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៨-​ជនសង្ស័យ​ឈ្មោះ បឿ តឹក ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ឯករាជ្យ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៩-​ជនសង្ស័យ​ឈ្មោះ ផា រិន ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត RSKY (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១០-​ជនសង្ស័យ​ឈ្មោះ ផេង សុវណ្ណ​រស្មី ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់ ព្រែក​ឯង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត PCK News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១១-​ជនសង្ស័យ​ឈ្មោះ អ៊ិន ណាវុ​ធ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១២-​ជនសង្ស័យ​ឈ្មោះ សូ សែន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេនា​ដៃ​ប្រាំបី (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​
១៣-​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់ថន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៩០ ផ្លូវលំ ភូមិ គោក​ចំបក់ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេដ្ឋកិច្ចសង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៤-​ជនសង្ស័យ​ឈ្មោះ ម៉ៅ សុ​ទ្ធី ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ជាងសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៥-​ជនសង្ស័យ​ឈ្មោះ យ៉ុង សុភាព ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បើក​បររថ​យន្ត (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៦-​ជនសង្ស័យ​ឈ្មោះ មុត ណា​ង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៧-​ជនសង្ស័យ​ឈ្មោះ ទន់ ប៊ុនធឿន ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ការដ្ឋាន​សំណង់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មុខរបរ​កម្មករសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៨-​ជនសង្ស័យ​ឈ្មោះ អូន ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ច្រឡក់​ក្នុង ឃុំ គរ​គី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ​កម្មករសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៩-​ជនសង្ស័យ​ឈ្មោះ ហ៊​ន់ សុផល ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខ​ណ្មា​ន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​លក់​ផ្លែឈើ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២០-​ជនសង្ស័យ​ឈ្មោះ លៀង ស៊ី​ដេត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៨១ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២១-​ជនសង្ស័យ​ឈ្មោះ ស្រី រដ្ឋា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

២២-​ជនសង្ស័យ​ឈ្មោះ ឆាន់ ខេ​ម​រដ្ឋ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៣-​ជនសង្ស័យ​ឈ្មោះ លឹម ប៊ុនលី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៤-​ជនសង្ស័យ​ឈ្មោះ ណៃ សុភាព ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៥-​ជនសង្ស័យ​ឈ្មោះ ថុង សុខ​លីម ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤១៧ ផ្លូវ​លេខ​១០៥ សង្កាត់ បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៦-​ជនសង្ស័យ​ឈ្មោះ ជួង ណាក់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

២៧-​ជនសង្ស័យ​ឈ្មោះ ហង់ ផល្លា ភេទ​ប្រុស អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​កា​កាប​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​វត្ថុតាង​ចាប់​យក​បាន​មាន សត្វ​មាន់​ឈ្មោល​ចំនួន​០៥​ក្បាល​(​ងាប់​ចំនួន​០២​ក្បាល​) ,​ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ចំនួន​០១​គ្រឿង​,​កម្រាល​សម្រាប់​លេង​អាប៉ោង​ចំនួន​០១​ផ្ទាំង ,​ចាន​សម្រាប់​បាញ់​មេអាប៉ោង​ចំនួន​០១, កា​ធុន​ជ័រ​ទ្រចាន​អាប៉ោង​ចំនួន​០១,​ស្កុត​រុំជើង​មាន់​ចំនួន​០៨​ដុំ​,​កន្ត្រក​ដាក់​មាន់​ចំនួន​០៥ ,​ផ្តិល​ជ័រ​គ្របចាន​អាប៉ោង​ចំនួន​០១ ,​ក្តារ​ជ័រ​សម្រាប់​បង្អួត​មាន់​ចំនួន​០១,​ទ្រង់​ដែក​សម្រាប់​ក្រុង​មាន់​ចំនួន​០១,​កៅអី​ជ័រ​មួយចំនួន​,​ប័ណ្ណ​សារព័ត៍មាន​ចំនួន​១៣​សន្លឹក ,​ទូរស័ព្ទដៃ​ចាស់​ចំនួន ២០​គ្រឿង និង ម៉ូតូ​ចំនួន​០៣​គ្រឿង​៖​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ សេរី​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GI 3758, ម៉ាក​ហុងដា​ស្គូប​ពី ព​ណ៍ស សេរី​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IF 5632 ,​ម៉ាក​ហុងដា​សេ​១២៤ ពណ៍​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ កណ្តាល 1G 6828 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង និង​វិធានការ​តាម​នីតិវិធី​ច្បាប់​៕​