នរគបាលប៉ុស្តិ៍បង្ហាញថាបច្ចុប្បន្ននេះ ពលរដ្ឋបានមក ធ្វើសៀវភៅស្នាក់នៅបានគ្រប់ៗគ្នា ហើយការបម្រើសេវាជូនពលរដ្ឋ ហើយមិនយកតម្លៃសេវានោះទេ តាមអ្វីដែលរាជរដ្ឋាភិបាល ដាក់អោយអនុវត្តន៍ ។
លោក អនុសេនីយ៍ទោ ចាត បូរិន នាយប៉ុស្តិ៍រដ្ឋបាលក្ដុលដូនទាវ បានប្រាប់ថា បច្ចុប្បន្ននេះ ពលរដ្ឋបានមកធ្វើសៀវភៅស្នាក់នៅគ្រប់ៗគ្រួសារ ដោយមិនខ្វះខាតនោះឡើយ ។ ប៉ុន្តែលោកថាខ្វះតែសៀវភៅគ្រួសារប៉ុណ្ណោះ ។ ម្យ៉ាងទៀត លោកទទួលស្គាល់ថាការធ្វើសៀវភៅស្នាក់នៅ កន្លងទៅហាក់មានការយឺតយ៉ាវខ្លះ ដល់ពលរដ្ឋ ។
សម្រាប់សៀវភៅនេះ លោកថា មានសារៈប្រយោជន៍ សម្រាប់គ្រួសារនីមួយៗ យកទៅប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយងាយស្រួល ដល់នរគបាលប៉ុស្តិ៍គ្រប់គ្រងផងដែរ ។ លោកក៏បានសំនូមពរ ដល់ពលរដ្ឋគ្រួសារ ដែលមិនទាន់ មានសៀវភៅស្នាក់នៅសូមមកធ្វើនៅនរគបាលប៉ុស្តិ៍ ដោយមិនអស់ថិវការនោះឡើយ ។
ចំណែកពលរដ្ឋ ដែលបានធ្វើសៀវភៅស្នាក់នៅនេះរួចហើយ ក៏បានបង្ហាញពីអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់កិច្ចការងារផ្សេងៗ សម្រាប់ក្រុមគ្រួសារ ផងដែរ ។
បន្ថែមពីនេះទៀត លោកវរសេនីយ៏ឯក ឆេង ឆិ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា៖ ក្រុមគ្រួសារនីមួយៗមិនអនុញ្ញាត្តអោយចុះឈ្មោះ ក្នុងសៀវភៅស្នាក់ពីកន្លែងបានឡើយ ទោះអ្នកនោះមានផ្ទះច្រើនកន្លែងក៏ដោយ ។
សៀវភៅស្នាក់នៅគឺជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្ស ដែលស្នាក់ នៅអចិន្ត្រៃយ៍ក្នុងគេហដ្ឋាននីមួយៗ ។ សៀវភៅនេះផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬ សញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងសៀវភៅនេះឡើយ។
សៀវភៅស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសមិនយកថ្លៃសេវា ហើយប្រជាពលរដ្ឋត្រូវ ទៅធ្វើសៀវភៅនេះ នៅប៉ុស្តិ៍នរគបាល ។
អត្ថបទ៖ កញ្ញា ឌិន មករា