ឆ្នាំនេះរាជរដ្ឋាភិបាល ត្រៀមបម្រុងពូជស្រូវស្រាល ពូជបន្លែ និងពូជដំណាំរួមផ្សំផ្សេងៗទៀត ជាង ២ពាន់តោន

Mot Voyho, [08.09.21 14:56]

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធ ស្បៀងបំរុងកម្ពុជា បានត្រៀមបម្រុងពូជស្រូវស្រាល មិនប្រកាន់រដូវ ជារូបវន្ត ចំនួន ២ពាន់តោន ពូជបន្លែនិងដំណាំ រួមផ្សំផ្សេងៗទៀត ចំនួន ២៥ តោន ក្នុងឆ្នាំ ២០២១ សម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ។

យោងតាមហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីថ្ងៃទី ៧ ខែកញ្ញា កន្លងទៅនេះថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល វិស័យកសិកម្ម មានការរីកចម្រើន គួរកត់សម្គាល់ នៅទសវត្សរ៍ចុងក្រោយនេះ។ តែទោះជាយ៉ាងណា វិស័យមួយនេះ ក៏កំពុងជួបបញ្ហា សំខាន់ៗមួយចំនួន ពិសេសគ្រោះធម្មជាតិ ដែលតែងតែបំផ្លាញ ផលដំណាំរបស់បងប្អូន ប្រជាកសិករ រៀងរាល់ឆ្នាំ មានដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ជំងឺឆ្លងដំណាំ និងសត្វល្អិតចង្រៃ បំផ្លាញ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន បានខិតខំយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ ក្នុងការជំរុញ និងគាំទ្រលើ ការបង្កើននិងសមត្ថភាព ត្រៀមបម្រុងស្បៀង និងពូជដំណាំសម្រាប់ ទុកបង្ការ នឹងធ្វើអន្តរាគមន៍ ជួយដល់កសិករក្រីក្រ ដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយ ធម្មជាតិ ធ្វើការស្ដារដាំដុះ ដំណាំស្បៀង ឡើងវិញ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ដែលមានអគ្គនាយកដ្ឋាន កសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែង ផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម នឹងសហការជាមួយក្រុមហ៊ុន ឯកជន និងសហគមន៍កសិកម្ម ដើម្បីធានានូវ បរិមាណនិងគុណភាព ថែរក្សា និងចាត់ចែងដឹកជញ្ជូន គ្រាប់ពូជទៅដល់គោលដៅ ឲ្យបានទាន់ពេលវេលា។

 

បច្ចុប្បន្ន អគ្គនាយកដ្ឋាន ដំណាំស្រូវ បានត្រៀមពូជស្រូវចំនួន ២000 តោន ដោយធ្វើការវេចខ្ចប់ ២៥ kg ក្នុងមួយបាវ សរុបមានចំនួន ៨០០០០បាវ និងកំពុងរក្សាទុក នៅក្នុងឃ្លាំង របស់អគ្គនាយកដ្ឋានកសិកម្ម។ ហើយបានត្រៀមពូជបន្លែ និងដំណាំរួមផ្សំ បានចំនួន ១២មុខ ស្មើនឹង ២៥ តោន ដោយវេចខ្ចប់យ៉ាងត្រឹមត្រូវ ជាកញ្ចប់តូចៗចំនួន ៥៩៥,០០០ កញ្ចប ក្នុងនោះរួម មានពោត ដំណើប សណ្ដែកគួរ ផ្ទីស ស្ពីខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្របវែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជ ទាំងអស់ បានរក្សាទុកនូវ ស្ថានីយ៍ផលិតពូជបន្លែ ក្បាលពោះក្នុងខេត្តកណ្ដាល៕ ប្រភព វិទ្យុជាតិ កម្ពុជា