កិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត ផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ 202០ខេត្តបប

លោក សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណអភិបាលខេត្តបប បានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត ផែនការសកម្មភាព សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ខែធ្នូនេះ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះគឺការផ្សព្វផ្សាយ នូវគោលការណ៍មួយចំនួន របស់ក្រសួងសាធារណការ នឹងដឹកជញ្ជួន ក៏ដូចជាក្របខ័ណ្ឌ នៃគណកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោកថ្នាក់ជាតិ ដែលមានសម្ដេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ខមន្ត្រី ក្រសួងមហាផ្ទៃជាប្រធាន។


ម៉្យាងទៀតពាក់ព័ន្ធ ទៅនិងការអនុវត្តផ្ទាល់ ទៅលើវិធានការផ្លូវច្បាប់ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដែលយើងមាន បញ្ហាប្រឈមអ្វី យើងត្រូវដោះស្រាយ។

ឯកឧត្តម ព្រំ វន្ថា ប្រធាននាយកដ្ឋាន ចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា គណកម្មការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នាពេលនេះ គឺក្នុងគោលដៅ ត្រូតពិនិត្យនិង វាយតម្លៃ ក្នុងការដាក់ចំណាត់ថ្នាក់ ក្នុងការអនុវត្ត នូវផែការ សកម្មភាព ក៏ដូចជាអនុវត្តនូវ តំបន់ពិសេស សុវត្ថិភាពចរាចរណ៍ ផ្លូវគោក តាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុវត្ត ចលនា ប្រឡងប្រណាំង តំបន់ពិសេស នៃសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក៏ដូចជានៅក្នុងគោលការ ប្រឡងប្រណាំងនេះ យើងបានសម្រេចលទ្ធផល ល្អប្រសើរដោយ អនុវត្តនូវ ផែនការសកម្មភាព របស់គណកម្មការជាតិ សុវត្ថិភាព ចរាចរផ្លូវគោក ដោយផ្កោតទៅ៏លើ សកម្មភាព ជាអាទិភាព ចំនួន៨ ។

ឯកឧត្តមបញ្ជាក់ថាទោះបីជាមាន បញ្ហាប្រឈមខ្លះៗ ដូចការិយាល័យចរាចរណ៍ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានលើកឡើង ក៏ពិតមែន តែបញ្ហាទាំងនេះ យើងនឹងធ្វើការកែលំអរ ជាបន្តទៀត៕ អត្ថបទ ម៉ូតវ៉ោយហូរ