ទំនប់​សាលា​តា​អន ខេត្ត​បាត់ដំបង​កំពុង​សាងសង់​សម្រេចបាន​ប្រមាណ ៧០ %

ទំនប់​សាលា​តា​អន ក្នុង​ខេត្ត​បាត់ដំបង ដែល​កំពុង​សាងសង់ នាពេល​បច្ចុប្បន្ន​នេះ សម្រេចបាន ៧០​ភាគរយ ហើយ ។ នេះ​បើ​តាម​ការចេញផ្សាយ ពីផេក​ហ្វេស​ប៊ូក របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម នៅ​ថ្ងៃ​ទី ០៦ សីហា ឆ្នាំ ២០២០ ។​

​បច្ចុប្បន្ននេះ ការសាងសង់​ទំនប់ សាលា​តា​អន សម្រេច​បាន​ប្រមាណ ៧០ % លើ​ទំហំ​ការងារ សរុប របស់​គម្រោង ។ ទំហំ​ការងារ​ដែល​បាន និង​កំពុង​អនុវត្ត រួមមាន ៖ សាងសង់​ប្រឡាយ​ព​ង្វាង ទឹក​តាម​មាត់​ស្ទឹង ០១ ខ្សែ ប្រវែង ៣៨០ ម៉ែត្រ , ទ្វារ​ទឹក​ស្ទាក់​ស្ទឹង​សង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ០១ កន្លែង , ប្រឡាយ​ធ្វើ​ពី​បេតុង ចំនួន ០៤ ខ្សែ ប្រវែង ១៧,៧៧ គីឡូម៉ែត្រ , សំណង់​ក្បាលហុង ចំនួន ០៤ កន្លែង , សំណង់​ស្ទាក់​ទឹក​ប្រឡាយ​មេ ចំនួន ១៣ កន្លែង ,​សំណង់​ចែកចាយ​ទឹក ចំនួន ២១ កន្លែង ,​ស្ពាន​ឆ្លងកាត់​ប្រឡាយ ចំនួន ២៣ កន្លែង , និង ជណ្តើរ​ចុះ​ក្នុង​ប្រឡាយ​មេ សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់ ចំនួន ២៧៤ កន្លែង ។​

​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ក៏​ជា​តំបន់​ទេសចរណ៍ និង​ជា​កន្លែង​កំសាន្ត​ដ៏​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ចូល​មក​កាន់​ខេត្ត​នេះ ៕
​ទំនប់​សាលា​តា​អន អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​បាន ចំនួន ១១.០០០ ហិកតា ផ្ទៃដី​ស្រូវប្រាំង​បាន ចំនួន ៤.០០០ ហិកតា ។​

​សូមបញ្ជាក់​ថា​គម្រោង​ទំនប់​សាលា​តា​អន នេះ បាន​ចាប់ផ្តើម​ធ្វើ​ការសាងសង់​កាលពី​ខែ​មករា ឆ្នាំ​២០១៩ ហើយ គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ ២០២១ ក្រោម​ហិរញ្ញប្បទាន សម្បទាន​របស់ សាធារណរដ្ឋ​កូរ៉េ ។​

@CHAN