ពិធីប្រគល់ ទទួល ការងារស្ថាបនាផ្លូវ វាងក្នុងតំបន់ រមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក

ប្រវែងជាង ១៣ គីឡូម៉ែត្រ ការងារសាងសង់ អាគារអាជ្ញាធរជាតិ សំបូរព្រៃគុក និងការសាងសង់ សាកលវិទ្យាល័យតេជោសែនកំពង់ធំ ដំណាក់កាលទី ១
នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ មានការរៀបចំពិធី ប្រគល់ ទទួល ការងារស្ថាបនាផ្លូវ វាងតំបន់ប្រាសាទ សំបូរព្រៃគុក ដែលមានប្រវែង ១៣-៤៩ គ-ម

ការងារសាងសង់ អាគារអាជ្ញាធរជាតិ សំបូរព្រៃគុក និងការសាងសង់ សាកលវិទ្យាល័យ តេជោសែន កំពង់ធំ ដាក់ខ្សែទី ១ ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ បណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ លោកអគ្គនាយកក្រុមហ៊ុន លីឈួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងអមដោយ ថ្នាក់ដឹកនាំក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ជាច្រើនរូបទៀតផង៕ ប្រភព AKP