បញ្ហា​សម្រាម​ក្នុង​ផ្សារ​សង្កែ​ត្រូវបាន​ដោះស្រាយ ប្រជាពលរដ្ឋ​គាំទ្រ​ការបន្ថែម​ថ្ងៃ​ក្នុងការ​ប្រមូល​សម្រាម​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អន្លង់​វិល​ អបអរសាទ​និង​រីករាយ​ពេល​ឃើញ​មានការ​ប្រមូល​សំរាម​ដែល​គរ​ទុកចោល នៅក្រោយ​ផ្សារ​សង្កែ​នេះ​។ សង្កេតឃើញថា​មួយរយៈ​ចុងក្រោយ​មកនេះ​ខាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​បាន​ចុះ​ប្រមូល​សម្រាម ដែល​បញ្ហា​សំរាម​នេះ​ពលរដ្ឋ​ក៏ដូចជា អាជីវក តែងតែ​ទ​ទួ​ច​ស្នើសុំ​ជាច្រើនលើក​ច្រើនសារ​ឲ្យ​អា​ជ្ងា​ធរ ឬ អ្នកទទួលខុសត្រូវ ដោះស្រាយ ហើយ​ទម្រាំ​មាន​ដំណោះស្រាយ និង​មានការ​ប្រមូល​សំរាម​នេះ​ចេញ ។ ពលរដ្ឋ​ដែលមាន​ផ្ទះ​នៅក្បែរ​កន្លែង​ចាក់សម្រាម​ទាំងនោះ ក៏​នៅតែ​បារ​ម្ម​ណ៌​ក្រែងលោ​ការប្រមូល​សំរាម​នេះ​បានតែ​ដំបូង ។​

អា​ជី​រករ​មួយរូប សូម​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់ថា​៖ អ្នកនាង​រីករាយ ដោយ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ឃើញ មាន​ខាង​ក្រុមហ៊ុន​ដឹក​សំរាម ចុះមក​ប្រមូលបាន​ទៀងទាត់ និង​ប្រមូលបាន​អស់ ៗ ។​

ចំណែកឯ​ បងស្រី ចន្ថា​ ដែលមាន​ផ្ទះ​ក្បែរ​គំនរ​សម្រាម​ដែល​នោះ បាន​សំណួ​ម​ពរ​ដល់ អ្នកគ្រប់គ្រង​ផ្សារ​ដោះស្រាយ ជួយ​ប្ដូរ​ទីតាំង​ចាក់សម្រាម​ទៅ​កន្លែង​ផ្សេង ព្រោះថា​នៅ​តំបន់​នេះ​ជាទី​ប្រជុំជន​ផង​វា​អាច​ប៉ះពាល់​សុខា​ល​ភាព​ប្រជាជន ។​

លោក យ៉​ម យ៉ា អភិបាលរងស្រុកសង្កែ បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​ថា​៖ យើង​មិនអាច​យក​ទីតាំង​ដាក់​សម្រាម ទៅ​ដាក់​កន្លែង​ឆ្ងាយ​បានទេ ព្រោះ​ជាទូទៅ គេ​តែងតែ​ដាក់​ក្នុង​ទីប្រជុំជន​និង​ឯង ព្រោះ ដើម្បី​ងាយ​ស្រួយ​ក្នុងការ​ប្រមូល​សម្រាម​ចេញ ប៉ុន្ដែ​អ្វីដែល​សំខាន់ ក្រុម​ហ៊ុម​ត្រូវ​ប្រមូល​សម្រាម​ឲ្យ​បាន​តែង​ទៀត​ទាត់​និង​ប្រ​មួល​បាន​អស់ៗ នោះ​វា​លែងមាន​សម្រាម​គរ​ចោល​ទៀតហើយ ។​

ចំនែកឯ ​លោក តូច សៅ​វ៉ា​រ៉ា ប្រធាន​គ្រប់គ្រង​ផ្សារ​សង្កែ និង លោក ឡូង ពី​ឌី​អូន ប្រធាន​សាខា​ក្រុមហ៊ុន​ស៊ិន​ទ្រី បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំការចេក ថ្ងៃទី​២៧ ខែកក្កដា​ថា​៖ ឥឡូវនេះ លោក បាន​ឯកភាពគ្នា​ក្នុង​ដោះស្រាយ ដោយបាន​បន្ថែមចំនួន​៤​ថ្ងៃ​ទៀត​សរុបមក ក្នុងការ​ប្រមូល​សម្រាម បាន​ពេញ​មួយអាទិត្យ​តែម្ដង់ គឺ មួយថ្ងៃ​មក​ប្រមូល​ម្ដង់ ដើម្បី​ប្រមូល បាន​អស់​និង​បាន​ស្អាត ទាន់ពេល​ផងដែរ ។

លោក តូច សៅ​វ៉ា​រ៉ា ប្រធាន​គ្រប់គ្រង​ផ្សារ​សង្កែ​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​ការគ្រប់គ្រង​របស់​ផ្សារ ហើយ​លោក​សូម​ធានា​ចំពោះ​បញ្ហា​សម្រាម​នេះ មិន​ឲ្យ​គរ​ទុក​យូរ​ទៀត​នោះទេ ។ តែ​លោក​សូម​សំណួ​ម​ដល់​ប្រជាជន​ទាំងអស់ ត្រូវ​ទុកដាក់ វិច​ខ្ចប់ សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ក្រុមហ៊ុន​ងាយស្រួល​ក្នុងការ​ប្រមូល និង​ដឹក ជញ្ជូន​ចេញ​ផង ។​

យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ និង​ មេឃុំ​ក៏ដូចជា​អាជីវករ ទាមទារ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ ត្រូវដាក់​លក្ខខណ្ឌ​ឬ​ការអនុវត្ត​ន៏​កិច្ចសន្យា​ឲ្យ​បានជា​ក់លាក់ ចំពោះ អ្នកម៉ៅការ​ផ្សារ និង អ្នកប្រមូល​សំរាម​ជាដើម ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​បើ​នៅតែ​បន្ដ​ឲ្យ​មាន​បញ្ហា​សំរាម​គរ​ចោល​បែបនេះ​តទៅទៀត នោះ វា​អាច​និង​ប៉ះពាល់​បរិស្ថាន​ដែល​នៅ​ជុំ​ផ្សារ​កាន់តែ​ធ្ងន់ធ្ង​ន​ឡើង​។​

អត្ថបទ៖ លោក ឈឿន ថៃកឿ

សូមលោកអ្នកស្ដាប់នូវកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖

Link: https://www.facebook.com/fm92.70/videos/291768768601429/?t=1961