អំណោយ ជាគ្រឿងឧបភោគនិងបរិភោគ របស់សម្ដេចក្រឡាហោមសខេង និងលោកជំទាវ

Mot Voyho, [06.08.21 09:14]

អំណោយ ជាគ្រឿងឧបភោគនិងបរិភោគ របស់សម្ដេចក្រឡាហោមសខេង និងលោកជំទាវ ត្រូវបានឯកឧត្តម រដ្ឋបាលខេត្តបាត់ដំបង នាំយកទៅចែកជូន ដល់កម្លាំង ដែលកំពុងឈរជើង នៅព្រំប្រទល់ រវាងខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

អត់នៅជាគ្រឿងឧបភោគនិងបរិភោគ របស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ត្រូវបានឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បាននាំយក ទៅចែកជូន កងកម្លាំង ដែលកំពុងឈរជើង នៅព្រំប្រទល់ រវាងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន កាលពីថ្ងៃទី 5 ខែសីហា កន្លងទៅនេះ។

កិច្ចការពារ តាមព្រំប្រទល់ រវាងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិននាពេលនេះ គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញ ក្នុងគោលដៅ ការពារនិងទប់ស្កាត់ ក៏ដូចជាកាត់បន្ថយ ការរីករាលដាល នៃជំងឺកូវិត 19 ក៏ដូចជា ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ព្រោះក្នុងពេលបច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ បាននឹងកំពុងវាយលុក យ៉ាងខ្លាំងក្លា មកលើប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះដែរ ឯកឧត្តមងួនរតនៈ ក៏បានណែនាំ និងជំរុញ ដល់ កងកម្លាំង ដែលកំពុងឈរជើង បំពេញភារកិច្ចនៅទីនោះ ត្រូវខិតខំយកចិត្តទុកដាក់ ពិសេសត្រូវធ្វើការតាមដាន នឹងអនុវត្ត តាមគោលការណ៍ នេះ ឲ្យបានមុឺងម៉ាត់ ជាទីបំផុត។ ហើយក្នុងការអនុវត្តនេះ បើប្រសិនជាមាន អ្នកដែលចេញរោគសញ្ញា ដែលមានការសង្ស័យ ឬដឹងពីប្រវត្តិ អ្នកដំណើរនេះ មកពីតំបន់ សង្ស័យណាមួយ សូមឲ្យក្រុមគ្រូពេទ្យ ដែលប្រចាំការនៅទីនោះដែរ រៀបចំស្លៀកពាក់ខោអាវការពារ រួចធ្វើតេស្ត យកសំណាក ទៅពិនិត្យជាបន្ទាន់។ ហើយការធ្វើបែបនេះ គឺជៀសវាង និង ដើម្បីទប់ស្កាត់កាត់បន្ថយ ការរីករាលដាល នៃជំងឺកូវិត 19 នេះ កុំឲ្យចូលមកដល់ សហគមន៍របស់ប្រជាពលរដ្ឋយើង៕ ប្រភព រដ្ឋបាល ខេត្ត