ក្រុមមន្ត្រីឧទ្យានុរក្ស ជួរភ្នំក្រវាញ ជួយសង្គ្រោះអណ្ដើកសោម 5 ក្បាល មិនដឹងសត្វជាច្រើនប្រភេទទៀត

Mot Voyho, [21.07.21 10:56]Save the turtle

ក្រុមមន្ត្រីឧទ្យានុរក្ស នៅតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះសត្វអណ្ដើក សោមឈ្មោល ចំនួន 5ក្បាល នឹងសត្វកន្ធាយ អាស៊ីចំនួនបីក្បាល សត្វកន្ត្រងបីក្បាល ដឹងសត្វអន្សងមួយក្បាល។ នេះតាមការបញ្ជាក់ឲ្យដឹង របស់អង្គការ សម្ព័ន្ធសត្វព្រៃ Wildife Alliance កម្ពុជា កាលពីថ្ងៃទី 20 ខែកក្កដាកន្លងទៅ។

បើតាមការបញ្ជាក់ របស់អង្គការ សម្ព័ន្ធសត្វព្រៃ បានឲ្យដឹងថា នេះជាសំណាងល្អ ដែលសត្វទាំងអស់ មិនបានរងរបួសអ្វីទាំងអស់ ហើយមន្ត្រីឧទ្យាននុរក្ស បានដោះលែងពួកវា ទៅក្នុងព្រៃវិញ។ ប្រភេទសត្វទាំងនេះ ត្រូវបានការពារនៅក្នុងប្រទេសកម្ពុជា ហើយជនប្រម៉ាញ់សត្វ តាមប្រមាញ់រក ប្រភេទសត្វល្មូនបែបនេះ សម្រាប់ធ្វើជាអាហារ និងជួញដូរ សត្វចិញ្ចឹមខុសច្បាប់។

អណ្ដើកទាំងនេះមាន សំណាង ណាស់ កាលពីឆ្នាំមុន មន្ត្រីឧទ្យាននុរក្ស រឹបអូសសត្វអណ្ដើក នឹងសត្វកន្ធាយ សរុបបានចំនួន 92 ក្បាល រួមទាំងប្រភេទ ដែលជិតផុតពូជផងដែរ។ ក្រៅពីមន្ត្រីឧទ្យានុរក្ស ដែលជួយសង្គ្រោះ សត្វអណ្ដើក នៅមានក្រុមអនុវត្តច្បាប់ ប្រឆាំងបទល្មើសសត្វព្រៃ និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ផងដែរ ដែលបាន រឹបអូសសត្វអណ្ដើក និងកន្ធាយចំនួន 262 ក្បាល កាលពីឆ្នាំមុន។

អង្គការសម្ព័ន្ធសត្វព្រៃ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ឬប្រសិនបើប្រទះឃើញ មានការដាក់លក់ សត្វព្រៃ ឬត្រូវបានរក្សាទុក ជាសត្វចិញ្ចឹម រួមទាំងសត្វអណ្ដើកផងដែរ សូមទំនាក់ទំនង មកកាន់ទូរសព្ទជាបន្ទាន់ របស់ក្រុមប្រឆាំងបទល្មើសសត្វព្រៃ តាមរយៈ facebook ឬទូរស័ព្ទលេខ 012 500 094។ ជាមួយគ្នានេះ អង្គការសម្ព័ន្ធសត្វព្រៃ ក៏សូមអរគុណ ចំពោះបងប្អូន ដែលបានចូលរួមជួយការពារ សត្វព្រៃនៅកម្ពុជាយើង៕

ប្រភព AKP