ក្រសួងអប់រំ ប្រកាសផ្ដល់ អាហារូបករណ៍ ចំនួន ៣០ កន្លែង ឱ្យទៅសិក្សានៅប្រទេសហុងគ្រី


ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសផ្ដល់ អាហារូបករណ៍ចំនួន ៣០ កន្លែង ឲ្យទៅសិក្សានៅប្រទេស ហុងគ្រី សម្រាប់ឆ្នាំសិក្សា ២០២២ ២០២៣។


យោងតាមសេចក្តី ជូនដំណឹង របស់ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា សម្រាប់ឆ្នាំសិក្សា ២០២២ ២០២៣ ក្រោមកម្មវិធី អាហារូបករណ៍ Stipen dium Hungrieum programe រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្ដល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា នៅតាមសាកលវិទ្យាល័យ នានា ក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ តទៅ។
ក្រសួងអប់រំ បានដឹងទៀតថា ចំពោះនិស្សិត ដែលមានបំណង បន្តការសិក្សានេះ សូមដាក់ពាក្យ តាមរយៈ៖http:/apply-Stipen diumhungari Com -hu ឬ WWW- stipen dium hungri cum-hu ឲ្យបាន មុនថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។ បេក្ខជន ក៏ត្រូវតម្រូវឲ្យ មកចុះឈ្មោះនៅ ការិយាល័យ អាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនង វប្បធម៌ និងអាហារូបករណ៍ អាគារលេខ ៨០ មហាវិថីព្រះនរោត្តម( ស្ថិតនៅក្នុង ទីស្ដីការក្រសួង អប់រំយុវជននិងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២៕ ប្រភពវិទ្យុជាតិ កម្ពុជា