រដ្ឋបាលក្រុងបាត់ដំបងអនុញ្ញាតិអោយអាជីវករលក់ដូរបន្លែសាច់ នៅផ្សារភូពុយ និង តាមផ្លូវ ក្រៅផ្សារបាន ខណៈទីតាំងផ្សារនានាត្រូវបិទខ្ទប់

Phy Sok, [02.08.21 10:49]

ក្រុមអាជីវករមកពីផ្សារនានា បានសម្រុកនាំគ្នាមកលក់បន្លែត្រីសាច់ នៅតាមផ្លូវបេតុង នានា នៅផ្សារភូពុយ ដែលមានទីធ្លាធំ រាប់ហិចតា ស្ថិតនៅក្រុងបាត់ដំបង ដើម្បីផ្គត់ផ្គង់តម្រូវការហូបចុក ប្រចាំថ្ងៃរបស់ពលរដ្ឋបន្ទាប់ពីផ្សារនានាត្រូវបិទខ្ទប់ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានអោយដឹងថាអាជីវករត្រូវលក់ដូរតាមគំនូសក្រហម ដែលកំណត់ដោយអាជ្ញាធរ រឺ ម្ចាស់ផ្សារ ដែលមានគម្លាតពីកន្លែងលក់មួយទៅកន្លែងលក់មួយ ចម្ងាយ ៥ម៉ែត្រ និង អនុវត្តិន៍វិធានសុខាភិបាលជាប្រចាំ ដូចជាពាក់ម៉ាស់ ទាំងអ្នកលក់និងអ្នកទិញ និង មានអាកុលរឺជែល តាមតូបនីមួយៗ ។

លោកអភិបាលក្រុងបញ្ជាក់ថា អាជ្ញាធរមិនមែនអនុញ្ញាតិអោយអាជីវករ លក់តែក្នុងបរិវេណដងផ្លូវ បេតុងក្នុង ផ្សារភូពុយមួយទេ នៅក្រៅបរិវេណផ្សារនានាដែលបិទខ្ទប់ រឺ មុខផ្ទះពលរដ្ឋ រឺ អាចដឹករថយន្ត រឺម៉ក តាមដងផ្លូវ ក៏ អាចលក់ដូរបានដែរដើម្បីបំពេញតម្រូវការហូបចុកពលរដ្ឋ ក្នុងក្រុងបាត់ដំបង តែត្រូវអនុវត្តន៍តាម ការណែនាំរបស់អាជ្ញាធរនិងប្រកាន់ភ្ជាប់វិធានការសុខាភិបាល ។

អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទផ្សារចំនួន៤៩ នៅក្នុងក្រុងបាត់ដំបងថ្មគោល ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកឯកភ្នំ និង ស្រុកកំរៀង បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១សីហា តទៅ ។ ការសម្រេចបិទផ្សានេះ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី ( ដែលតា ) ព្រោះចុងក្រោយនេះបានរកឃើញអ្នកឆ្លងថ្មីមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ អត្ថបទ ភី សុខ