មន្ទីពេទ្យខេត្តសៀមរាប នឹងក្លាយជាមណ្ឌល ព្យាបាលជំងឺកូវិត 19 កំរឹតធ្ងន់ ថ្នាក់តំបន់ ភាគខាងជើងបឹងទន្លេសាប

Mot Voyho, [23.08.21 10:23]

  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើទោះជាកម្ពុជា កំពុងឋិតក្រោម ការថយចុះ នៃការឆ្លងជំងឺកូវិត 19 ក្រោយពីទទួលបាន នៅលទ្ធផល ចាក់វ៉ាក់សាំង គ្រប់ដណ្ដប់ ជិតគ្រប់ផែនការ ទៅហើយក្តី ក៏ការរៀបចំ ឲ្យមានមន្ទីរពេទ្យ ព្យាបាលជំងឺកូវិត 19 ថ្មីបន្ថែមទៀត សម្រាប់ទទួលអ្នកជំងឺ កម្រិតធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប គឺជាយុទ្ធសាស្ត្រ ប្រៀបឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងវត្តមានបំពេញការងារ ឯកឧត្តម សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្រុងសៀមរាប កាលពីថ្ងៃទី 22 ខែសីហាកន្លងទៅនេះ បានបញ្ជាក់ឲ្យដឹងថា មន្ទីរព្យាបាលជំងឺកូវិត 19 កម្រិតធ្ងន់ ដែលមានចំណុះគ្រែ អ្នកជំងឺ ចំនួន 400 គ្រែ ត្រូវបានកំពុងដំណើរការ រៀបចំ ជិតរួចរាល់ហើយ។ ឧបករណ៍ សម្ភារៈ វេជ្ជសាស្ត្រដែលត្រូវបំពាក់ តាមគ្រែអ្នកជម្ងឺនោះ ក៏បានដឹកជញ្ជូន មកដល់មន្ទីរព្យាបាល នោះហើយដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នេះគឺជាយុទ្ធសាស្ត្រ ត្រៀមបង្ការ របស់ប្រមុខរាជរដ្ឋាភិបាល។ មន្ទីរព្យាបាល ជំងឺកូវិត 19 កម្រិតមុននេះ គឺជាមន្ទីរព្យាបាល ខ្នាត ស្តង់ដារ ខ្ពស់សម្រាប់ ថ្នាក់តំបន់ នោះជំងឺកូវិត 19 ដែលត្រូវបញ្ជូនមក ទទួលការព្យាបាល នៅទីនោះរួម មានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ដឹងខេត្តបន្ទាយមានជ័យ។

យ៉ាងណាក៏ដោយ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានថ្លៃនូវភាពកក់ក្តៅ ជាទីបំផុត ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានសហការជាមួយ ក្រសួងសុខាភិបាល សម្របសម្រួល ផ្ដល់ទីតាំង សាលមហោស្រប អង្គរ_កូអ៊ិច អតីតតំបន់ពិព័រណ៍ អង្គរ ឃ្យុងយូ(ក្រុងដៀមរាប) ដែលជាទីតាំង សម្រាប់ការរៀបចំ ព្យាបាលមួយនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា លទ្ធផលនៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវិត 19 មកដល់ពេលនេះ ក្រសួងកត់សម្គាល់ឃើញថា ស្ថានភាពជំងឺ កូវិត 19 នៅកម្ពុជា កំពុងឋិតក្នុង និន្នាការ នៃការថយចុះ ប៉ុន្តែការរៀបចំ មន្ទីរពេទ្យដ៏ធំ ប្រចាំតំបន់មួយនេះ វាជាការបោះជំហាន ត្រៀមលក្ខណៈជាមនុស្ស ចំពោះស្ថានភាព ធ្ងន់ធ្ងរ ដែលអាចកើតមាន ជាយថាហេតុ។

សេចក្តីបញ្ជាក់បន្ថែមថា ទោះបីជាការឆ្លង កូវិត 19 កំពុងមាន ការថយចុះ ប៉ុន្តែមិនបានន័យថា ការព្រួយបារម្ភត្រូវបាន កាត់បន្ថយ នោះឡើយ វិរុស់បំប្លែងថ្មី ដែលតា កំពុងចរាចរណ៍ ចូលទៅក្នុងសហគមន៍ នៃបណ្ដារាជធានីខេត្ត មួយចំនួន ម្ភៃបីនៃកម្ពុជា លើកលែងតែពីរខែត្រ គឺខេត្តក្រចេះ ដឹងខេត្តកែបប៉ុណ្ណោះ។ ក្នុងដំណាក់កាលនេះ ក្រសួងជំនាញ កំពុងមានវិធានការ ដឹកនាំគ្រប់គ្រង វាឲ្យបាន ដែលក្នុងនោះសំខាន់ បំផុតការអនុវត្ដ ទាំងអស់គ្នា វិធានការ ៣កុំ និងឯការពា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ទូទាំងប្រទេស សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្ដូរ ទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅធម្មតា ជាមួយវីរុស covit-១៩តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់ខ្សែចម្លង វរុស់ដល់តែសាហាវនេះ ពិសេសពពួក ប្រភេទបំប្លែងថ្មីៗផ្សេងទៀត៕ ប្រភព ក្រសួងសុខាភិបាល