អាជ្ញាធរមោងឬស្សីស្នើរអន្តារគមន៍ពីថ្នាក់លើ ជួយដោះស្រាយបញ្ហាទឹកសម្រាប់ ពលរដ្ឋនិង អ្នកធ្វើចត្តាឡីស័កប្រើប្រាស់

Phy Sok, [29.06.21 16:49]

អាជ្ញាធរស្រុកមោងឬស្សីបានអោយដឹងថាខណៈស្ទឹងមោងឬស្សី បានរីងស្ងួត ធ្វើអោយប្រជាពលរដ្ឋ និង អ្នកជំងឺព្រមទាំងអ្នកធ្វើចត្តាឡីស័ករាប់រយនាក់ ខ្វះខាតទឹកប្រើប្រាស់បីថ្ងៃមកហើយ ។


លោក ទេព ហន អភិបាលស្រុកមោងឬស្សីបានអោយដឹងថាកន្លងទៅមេឃភ្លៀងខ្លះដែរ តែទឹកមិនអាច ហូរចូលស្ទឹងសម្រាប់ពលរដ្ឋប្រើប្រាស់គ្រប់នោះទេ ។ លោកបញ្ជាក់ថាប្រជាពលរដ្ឋនៅស្រុកមោងខ្វះខាតទឹកប្រើប្រាស់បីថ្ងៃមកហើយ ដោយក្រុមហ៊ុនទឹក ស្អាតមិន មានទឹកបូមសម្រាប់មកចែកចាយពលរដ្ឋប្រើប្រាស់ដោយសារតែទឹកស្ទឹងមោងដែលជា ប្រភពទឹកបានរីងអស់ទៅហើយ ។ បច្ចុប្បន្ននេះ ពលរដ្ឋបានដោះស្រាយដោយខ្លួនឯង ដោយខ្លះ ដឹកទឹកពីស្រះរឺអណ្តូងដែលសេសសល់ ។

លោក ទេព ហន បានអោយដឹងថាមិនត្រឹមតែពលរដ្ឋទេ សូម្បីអ្នកជំងឺកូវីដ១៩និងអ្នកធ្វើចត្តាឡីស័ក នៅស្រុក មោងឬស្សី ប្រហែល៣០០នាក់ កំពុងខ្វះខាតទឹកប្រើប្រាស់ដែរ ។

ដំណោះស្រាយបន្ទាន់អាជ្ញាធរស្រុកសហការជាមួយរថយន្តពន្លត់អគ្គីភ័យអធិការស្រុកមោងឬស្សី បូមទឹកពីស្រះប្រជាពលរដ្ឋ ដឹកយកមកអោយក្រុមអ្នកជំងឺនិងអ្នកធ្វើចត្តាឡីស័កប្រើប្រាស់ បណ្តោះអាសន្នសិន ។ ប៉ុន្តែលោកបញ្ជាក់ថាចំណែកទឹកសម្រាប់ទទួលទានមិនខ្វះនោះទេ គឺខ្វះតែទឹកប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ។

ទាក់ទងការកង្វះខាតទឹកប្រើប្រាស់នេះ លោក ទេព ហន អភិបាលស្រុកមោងឬស្សី បានអោយដឹងថា លោកបានលើកឡើងស្នើរសុំអន្តារគមន៍ទៅឯកឧត្តមអភិបាលខេត្ត ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២៩ខែ មិថុនានៅសាលាខេត្តដែរ ដើម្បីសុំអន្តារគមន៍ ។ជាដំណោះស្រាយ ខាងមន្ទីរធនធាន ទឹកសន្យាថា និងបង្ហូរទឹកពីទំនប់កង្ហត ស្ថិតនៅស្រុកបាណន់ ទៅដើម្បីបង្ហូរចូលស្ទឹងមោងសម្រាប់ពលរដ្ឋប្រើប្រាស់។

លោកបញ្ជាក់ថាចម្ងាយពីទំនប់កង្ហតទៅស្ទឹងមោងមានចម្ងាយប្រហែល៥០គីឡូម៉ែត្រ វាត្រូវចំណាយ ពេលប្រហែល៣ថ្ងៃទៀងទឹកទៅដល់ ព្រោះទឹកត្រូវហូរកាត់ប្រឡាយជា ច្រើនឃុំតាំងពីស្រុកសង្កែ រហូតដល់ស្រុកមោង ហើយក៏មានពលរដ្ឋនៅសងខាងប្រឡាយ នោះត្រូវការទឹក ប្រើប្រាស់និងបូម ដាក់ស្រែដែរ ។ លោកអោយដឹងថាបើសិនជាទំនប់បាសាក់ស្ថិតប៉ែកខាងលើស្ទឹងមោង មានទឹក ហើយអាចបង្ហូរចូលមកស្ទឹងមោង វាលឿនជាង ។

ក្រុមការងារមិនទាន់អានទំនាក់ទំនង លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកបាននៅឡើយទេ ដោយទូរស័ព្ទជាច្រើនសារគ្មានអ្នកទទួល ៕
អត្ថបទ លោកភី សុខ