ក្រសួងអប់រំ ប្រកាសឲ្យយុវជន ដាក់ពាក្យចូលរួម កម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន ឆ្នាំ 2021

Mot Voyho, [19.08.21 09:30]

កន្លងទៅថ្មីៗនេះ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាស ដល់យុវជន យុវនារី អាចដាក់ពាក្យចូលរួម សន្និសីទយុវជន នៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ ជប៉ុនឆ្នាំ 2021 តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ ការចូលរួមរបស់យុវជន ដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ ដោយជ័យរភាព។ ក្រសួងអប់រំ បានឲ្យដឹងទៀតថា បើយុវជន យុវនារី ដែលមានបំណងចូលរួម សន្និសីទនេះ សូមដាក់ពាក្យចូលរួម ពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021 ដោយចូលបំពេញពាក្យ តាមរយៈ= htt ps;// bit- ly/3ATpfdo ។ ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈ ទូរសព្ទ ដែលមានលេខ

012 442 864 ៕ ប្រភព វិទ្យុជាតិ