អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុគ្គលមួយចំនួន នៅតែមានការយល់ច្រឡំ ចំពោះការចាក់វ៉ាក់សាំង កូវិត 19 រួចហើយ លេងឆ្លងកូវិត 19

Mot Voyho, [16.08.21 15:54]

នៅក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការរួមគ្នា ទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វិរុសកូវិត 19 អាពីរថ្ងៃទី 16 ខែសីហា ឆ្នាំ 2021 នេះ លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថា មានបុគ្គលមួយចំនួននៅតែ មានការយល់ច្រឡំ ចំពោះការចាក់វ៉ាក់សាំង កូវីដ19 រួចហើយលែងឆ្លងកូវិត 19។ លោកជំទាវបានថ្លែងថា សូមកុំមានការយល់ច្រឡំទៀត ការចម្លងវីរុសកូវីដ19 នៅកម្ពុជា នៅតែមាន បើទោះបីបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំង ការពារជំងឺកូវិត 19 រួចហើយក្តី។

លោកជំទាវបានបញ្ជាក់ទៀតថា ប្រសិនបើបុគ្គលម្នាក់ម្នាក់ នៅតែមានការ ជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទ និងចង់ធ្វើដំណើរ ទៅធ្វើការងារផ្សេងៗ ដោយមិនអាចអនុវត្ត វិធានការសុខាភិបាល កត្តាទាំងនេះ វានឹងបង្កឲ្យផ្ទុះឡើង ការចម្លងវីរុសកូវីដ19 ពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ជាក់ជាពុំខាន។ ដូច្នេះ បុគ្គលម្នាក់ៗ ត្រូវគិតគូរពីសុខភាព និងចេះទទួលខុសត្រូវ សុខភាពដោយខ្លួន ឯង និងរួមទទួលខុសត្រូវ ជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការចូលរួម អនុវត្តវិធានការ សុខាភិបាល នោះយើងហ្នឹង អាចកាត់ផ្ដាច់ខ្សែ ចម្លងវីរុសកូវីដ19 ពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ គ្រួសារ និងសហគមន៍ ទាំងមូល ជាក់ជាមិនខាន៕ ប្រភព TVK