សមត្ថកិច្ចតាមក្របួចចោរលួចម៉ូតូឆ្លងខេត្ត បញ្ជូនទៅតុលាការ

Phy Sok, [29.07.21 20:39]

សមត្ថកិច្ចបានតាមប្រមញ្ញចោរលួចម៉ូតូ ជើងចាស់ឆ្លងខេត្តម្នាក់ យកមកចាត់ការតាមផ្លូវច្បាប់កាលពីព្រលប់ថ្ងៃទី២៩ខែកក្កដា ក្រោយធ្វើសកម្មភាពបាន១ថ្ងៃនៅក្រុងបាត់ដំបងរួចគេចខ្លួនទៅសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន អោយដឹងថាលោកបានដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល និង អធិការដ្ឋាន នគរបាល ស្រុក មង្គលបូរី នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច ( យក ម៉ូតូ ) ០១ ករណីខាងលើដែលជនសង្ស័យសម្ងំលាក់ខ្លួន នៅចំណុចភូមិសំបួរ ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ និង បនិងបានធ្វេីការនាំខ្លួនជនសង្ស័យ ឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិ អូរឫស្សី សង្កាត់ អូរឫស្សី ក្រុង ក្រចេះ ខេត្ត ក្រចេះ ។

លោកបញ្ជាក់ថា មុខសញ្ញលួចម៉ូតូឆ្លងខេត្តនេះ បាន ធ្វេី សកម្មភាព លួច យក ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ លីន បូរុំ ភេទស្រី អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ប្រហែល ១៤:៣០ នាទី នៅ ចំណុច ផ្ទះរបស់ ជនរងគ្រោះ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖
– ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ ស ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AJ 6425 ( ជា របស់ ជនរងគ្រោះ )

បច្ចុប្បន្ន វត្ថុតាង បាន ប្រគល់ អោយ ទៅ ជនរងគ្រោះ វិញ ចំណែក ជនសង្ស័យ ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។អត្ថបទ ភីសុខ