តំណាងក្រុមហ៊ុនរ៉ែមាសមួយនៅស្រុកភ្នំព្រឹក ជម្រុញអោយស្នងការនគបាលខេត្តពន្លឿនការចាប់ ជនសង្ស័យដែលចូ លលួចខ្សែភ្លើងនិងសម្ភារៈតម្លៃរាប់ម៉ឺនដុល្លារ

Phy Sok, [29.06.21 15:35]

តំណាងក្រុមហ៊ុនរ៉ែមាសមួយឈ្មោះភូយ៉ាង ដែលមានទីតាំងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានអោយដឹងថា អស់ជាច្រើនថ្ងៃមកហើយ សមត្ថកិច្ចនៅមិនទាន់ចាប់ក្រុមចោរ ដែលចូលលួចកាត់ខ្សែភ្លើងនិង ម៉ូទ័រភ្លើងព្រម ទាំងសម្ភារៈនានាក្នុងក្រុមហ៊ុន តម្លៃរាប់ម៉ឺនដុល្លារ មកចាត់ការតាមច្បាប់នៅឡើយ ។

លោក ឯម សៅលី តំណាងក្រុមហ៊ុនខាងលើបាននិយាយថា គាត់បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ស្រុកភ្នំព្រឹក ពីរដង មកហើយ និង បានបង្ហាញតម្រុយ ជនសង្ស័យនិងទីតាំងដែលក្រុម ចោរយកខ្សែភ្លើង និងសម្ភារៈនានា ទៅលក់ ព្រមទាំងបានអោយកម្លាំងលោកដែលស្គាល់ភិនភាគចោរដោយបានដើរល្បិច ទៅជួបចោរដែលលួចផ្ទាល់ រួចបានថតសម្លេងពីការរៀបរាប់សកម្មភាពលួចរបស់គេ និង ទីតាំងដែលយក ទៅលក់ បន្ទាប់ពីលួចបាន ប្រគល់អោយប៉ូលីសស្រុក ដើម្បី ងាយស្រួល តាមរកក្រុមចោរក្តី ។

សូមបញ្ជាក់ថាបើតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនរ៉ែមាសខាងលើបានអោយដឹងថាកាលពីម៉ោង២រំលងអាធ្រាត ថ្ងៃទី១៥ខែមិថុនា ២០២១ មានក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានចូលទៅលួចកាត់ខ្សែ ភ្លើងធំៗ ក្នុងក្រុមហ៊ុនខ្ទេច គ្មានសល់ សូម្បីមួយចំអាម និង លួចម៉ូតូភ្លើង និង សម្ភារៈនានា ដែលមានតម្លៃសរុបជាង២ម៉ឺនដុល្លារ ។

ទាក់ទងករណីនេះ លោក លឹម ពុទ្ធិឡា ស្នងការរងទទួលបន្ទុកផែនព្រហ្មទ័ណ្ឌនៃស្នងការនគបាល ខេត្ត បាត់ដំបងបានអោយដឹងថាលោកបានជម្រុញអោយលោកអធិការតាមចាប់ក្រុមចោរដែលចូលលួចខ្សែភ្លើងនិងសម្ភារៈនានារបស់ក្រុមហ៊ុនខាងលើហើយ ដោយលោកជម្រុញអោយសួរទៅកាន់លោកអធិការស្រុក ។

ចំណែកលោក យឺន បារាំង អធិការនគបាលស្រុកភ្នំព្រឹកបានអោយដឹងថា ជំនាញលោក បានសហការ ជាមួយ ប៉ុសរដ្ឋបាល ភ្នំព្រឹក ធ្វើការស្រាវជ្រាវនិង អញ្ជើញមនុស្សបីនាក់ ដែលតំណាងក្រុមហ៊ុនផ្តល់ តម្រុយ មក ដើម្បីសាកសួរ តែពួកគេបានបដិសេធ និង ពិនិត្យទៅមិនមានសារធាតុញៀន លោកក៏ស្នើរសុំ គោលការ ណ៍លោកស្នងការរងទទួលបន្ទុក អោយពួកគេធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះវិញ និង បន្តស្រាវជ្រាវ រកមុខសញ្ញាបន្តទៀត ។ លោកអធិការបញ្ជាក់ថាសមត្ថកិច្ចមិនទាន់ជឿទាំងស្រុងលើភិនភាគរឺសម្លេងចោ ដែលក្រុមហ៊ុនប្រគល់អោយនោះថាជាក្រុមចោរពិតរឺជាការរៀបចំយ៉ាងណានោះទេ សមត្ថកិច្ចកំពុង បន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។

ទោះបីយ៉ាងណាលោកយឺន បារាំង បានអោយភ្នាក់ងារព័ត៌មានយើងជួបជាមួយមន្រ្តីជំនាញ របស់គាត់ នៅក្បែរ នោះតាមទូរស័ព្ទ ដោយមន្រ្តីជំនាញបានអោយដឹងថា សម្លេងចោរដែល តំណាងក្រុមហ៊ុន ប្រគល់ មកអោយអធិការស្រុកដើម្បី ស្រាវជ្រាវនោះ លោកកំពុងតាមរកមុខសញ្ញានេះ មិនទាន់ឃើញនៅឡើយទេ តែសមត្ថកិច្ចលោកបាន ដុតដៃដុតជើង ស្រាវជ្រាវហើយ មិនស្ងៀមនោះទេ ៕ អត្ថបទ លោកភី សុខ