ជនសង្ស័យសកម្មលួចកាត់ខ្សែភ្លើងតាមសាលារៀននិងផ្ទះអ្នកភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

Phy Sok, [19.07.21 09:59]

បុរសម្នាក់ដែលតែងតែដើរកាត់ខ្សែភ្លើងតាមសាលារៀននិងផ្ទះអ្នកភូមិនៅពេលយប់ ដើម្បីយកស្ពាន់ថ្លឹងគីឡូលក់ អោយអេដចាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានដល់បន្ទប់ជួលតែម្តង នាព្រឹកថ្ងៃទី១៧ខែកក្កដា ស្ថិតនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារក្រុងបាត់ដំបង ។

លោក ឈឿង គឹមសុង នាយការិយល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជនសង្ស័យ ខាង លើនេះមានឈ្មោះ ពេជ្រ អារុណ ហៅ រុន ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនិងកម្លាំងព្រហ្មទ័ណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ាន់ តារា នាយរងការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ ស្រាវជ្រាវនឹងធ្វើការឃាត់ខ្លួន ដល់បន្ទប់ជួលតែម្តង ក្រោយពីរូបគេ ធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង រាប់រយម៉ែត្រសារជាថ្មី ។

សកម្មភាពលួចកាត់ចុងក្រោយ គឺជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពកាត់ខ្សែភ្លើងនៅអាគារជួល មួយកន្លែងស្ថិតនៅ ក្នុង ភូមិ បឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ២៣:០០ នាទី របស់ ជនរងគ្រោះ ឈ្មោះ ណែម សុភានីម ភេទស្រី អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ សំរោង តាកុក ឃុំ សំរោង តាកុក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូត លួសពណ៌ទង់ដែង ដែលជនសង្ស័យបានឆូតជ័រខាងក្រៅចេញ សល់តែលួស ចំនួន៦ដុំ ទម្ងន់ប្រហែលជាង៧គីឡូក្រាម កន្រ្តៃកាត់ចំនួន១ និង កូនកាំបិតមួយ ។

លោក គឹមសុង បានបញ្ជាក់ថាជនសង្ស័យខាងលើនេះតែងតែដើរកាត់ខ្សែភ្លើងតាមសាលារៀន និង ផ្ទះអ្នកភូមិជាច្រើនលើកមកហើយ ដោយជននេះបានកាត់ខ្សែភ្លើងហើយ យកកាំបិតឆូតយកលួសស្ពាន់ រឺទង់ដែងខាងក្នុង ទៅលក់ អោយអេដចាយក្នុងមួយគីឡូ ពីរទៅ៣ម៉ឺនរៀល ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ បានធ្វើសំណុំរឿង បញ្ជូនជនសង្ស័យខាងលើនេះ ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការតាម នីតិវិធីច្បាប់ហើយ ៕ អត្ថបទ លោកភី សុខ