ចេញលួចផង លក់គ្រឿងញៀនផង ត្រូវសមត្ថកិច្ចអាវុធហត្ថស្រុកថ្មគោល ឃាត់ខ្លួន

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីម៉ោងជិត ៧យប់ ថ្ងៃទី០៣ខែឧសភា នៅលើដងផ្លូវជាតិលេខប្រាំ ស្ថិតនៅភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល
ពាក់ព័ន្ធករណីលួច និង រក្សាទុកគ្រឿងញៀនដើម្បីចែកចាយដោយខុសច្បាប់ ។

ប្រភពសមត្ថកិច្ចអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ក់ឆារី ភេទប្រុសអាយុ២៩ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានចូលលួចទ្រព្យសម្បត្តិជនរងគ្រោះម្នាក់ជាជាងឡាន ឈ្មោះ សេនសុគន្ធ អាយុ២២ឆ្នាំ នៅចំណុចកើត ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ត្រូវបានមន្រ្តីកងរាជអាវុធ ហត្ថឃាត់ខ្លួនប៉ុន្មានម៉ោងក្រោយមក។


សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលលួចក្នុងផ្ទះជនរងគ្រោះខាងលើ នៅម៉ោង២រលងអាធ្រាត ថ្ងៃទី០៣ខែឧសភា លុះដល់ម៉ោងជិត៧យប់ថ្ងៃដដែល ក្រោយពីការ ចង្អុលបង្ហាញរបស់ជនរងគ្រោះ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកថ្មគោល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ក់ ឆារីនេះ នៅលើដងផ្លូវជាតិលេខប្រាំ ស្ថិតនៅភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ។


ក្រោយការឃាត់ខ្លួនយើងបានឆែកលើខ្លួនជនសង្ស័យរកឃើញមាន ១, ទូរសព្ទ០១គ្រឿងម៉ាកអាហ្វូនសេវិន(ដែលជារបស់ជនរងគ្រោះ)២,ម៉្សៅក្រាមពណ៍សថ្លាទំងន់ ១,៥៣ក្រាម សង្ស័យសារធាតុញៀន ,កូនថង់សម្រាប់វេចខ្ចប់ចំនួន០៦។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់នៅ អ ហ ស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ ភី សុខ