ការពង្រឹង​គុណភាព​អប់រំ​សិស្ស​ថ្នាក់ វិទ្យាល័យ

​សិក្សា​នុ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់ វិ​ទ្យ​ល័យ​មួយចំនួន​គឺមាន​ការយកចិត្តទុកដាក់​ក្នុងការ​សិក្សា ។ ទោះជា​យ៉ាងណា​ក៏ត្រូវ​តែមាន​ការយកចិត្ត​ទុកដាក់​ប​ន្ធែ​ម​ពី​អាណាព្យាបាល និង​ជាពិសេស​គឺ​លោកគ្រូ​អ្នកគ្រូ​ដែលជា​អ្នក​បង្រៀន​ផ្ទាល់​។

​កញ្ញា យូ​រី ជា​សិស្ស​មា្ន​ក់បាន​ប្រាប់ ការពង្រឹង​ការសិក្សា ត្រូវតែមាន​ការខិតខំ​ដោយ​ខ្លួនឯង​ឲ្យ​ខ្លាំង​បំផុត ដោយមាន​ការរៀន​គួ​បន្ថែម ជាដើម​។ លើសពីនោះ​ក៏ត្រូវ​មានការ​លើកទឹកចិត្ត​ពី​ក្រុមគ្រួសារ​ផងដែរ​។ កញ្ញា​សំណូមពរ​ឲ្យ​មានការ​ឧ​ពុក​ម្តាយ​សូម​យកចិត្ត​ទូក​ដាក់​ចំពោះ​ការសិក្សា​របស់​កូនៗ​ឲ្យ​បាន​ខ្ពស់ និង​តាមដាន​ការសិក្សា​របស់​ពួកគេ​។​

​លោក ទុំ ជា​គ្រូបង្រៀន​មួយរូប​នៅ​សាលា​បញ្ញា​សាស្ត្រ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ​សិស្ស​ដែល​នៅ​ថ្នាក់ វិទ្យាល័យ​មាន​មួយចំនួន​តូច​ដែល​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​សិក្សា បើទោះជា​មានការ​លើកទឹកចិត្ត​ពី​លោកគ្រូ​អ្នកគ្រូ​យ៉ាងណាក៏ដោយ ដែល​ធ្វើ​ឲ្យ​កា​រិ​ក្សា​របស់​ពួកគាត់​មានការ​ធ្លាក់ចុះ​។ ជាមួយគ្នា​ដែល​ចំពោះ​បញ្ហា​នេះ លោកគ្រូ​ក៏បាន​ចូលរួម​ពង្រឹង​ការ​ដល់​សិស្ស​ទាំងអស់នោះ​ដោយ​ការដាក់​កិច្ចការ​ផ្ទះ និង​ស្រាវជ្រាវ​វិញ្ញាសា​ឆ្នាំ​កន្លងទៅ​ឲ្យ​ពួកគាត់​រៀន​ធ្វើ បូករួម​ទាំង​ការ​តាម​ការសិក្សា​របស់គាត់​រាល់ថ្ងៃ​តែម្តង​។​

​ស្រដៀង​គ្នា​នេះ​ដែល លោកគ្រូ​ម្នាក់​បាន​លើកឡើងថា ចំពោះ​ការពង្រឹង​កា​សិក្សា​របស់​សិស្ស​គឺជា​តួនាទី​របស់​គ្រូ​ពិតប្រាកដ​ណាស់ តែ​ក៏​ត្រូវតែមាន​ការចូលរួម​ពី​សិស្ស​ខ្លួនឯង​ផ្ទាល់​ឲ្យ​ខ្លាំង​ផងដែរ​។​
​លោកគ្រូ​បាន​បន្តទៀតថា ក្រៅពី​គ្រូ​នៅ​សាលា​ក៏ត្រូវ​តែមាន​ការចូលរួម​ពី​អា​ព្យាបាល​នៅផ្ទះ​ផងដែរ ត្រូវតែ​ជម្រុញ​កូនៗ​របស់គាត់ ផ្តល់​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់ និង​ជាពិសេស​គឺ​តាមដាន​ការសិក្សា​របស់គាត់​។​

យោងតាម​ការលើកឡើង​ខាងលើនេះ សម្រាប់​ការពង្រឹង​ការសិក្សារ​របស់​សិក្សា​នុ​ស្សា ថ្នាក់​វិទ្យាល័យ​គឺ​ត្រូវតែមាន​ការចូលរួម​ពី លោកគ្រូ​អ្នកគ្រូ​ដែលជា​អ្នក​បង្រៀន​ផ្ទាល់ អាណាព្យាបាល និង​សិស្ស​ខ្លួនឯង​ផ្ទាល់​ផងដែរ​។​

អត្ថបទ៖ កញ្ញា ឌិន មករា​