ដំណើរការសិក្សាររបស់សិស្សថ្នាក់វិទ្យាល័យពីចម្ងាយ តាមប្រព័ន្ធ Online ទាំងឯកជន និង រដ្ឋ

ក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី ១៤ ខែមីនាកន្លងទៅ បានចេញសេចក្ដីប្រកាសមួយ ឱ្យបិទសាលារៀន រដ្ឋ និង ឯក ជន ទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីអនុវត្តជាវិធានការការពារទប់ស្កាត់បន្ទាន់មួយ ក្រោយកម្ពុជា បានរកឃើញករណីវីរុសកូវីដ១៩ជាបន្តបន្ទាប់។ មកដល់បច្ចុប្បន្ននេះនៅមិនទាន់បើកសាលាវិញទេ តែក្រសួងអប់រំមានវិធីសាស្ត្របង្រៀនសិស្សតាមរយៈប្រព័ន្ធ Internet ដើម្បីជាជំនួយដល់សិស្សក្នុងការសិក្សាបន្ថែមនៅពេលបិទសាលានេះ។

តាមរយៈការរៀនតាម ប្រព័ន្ធអនឡាញ សិស្សថ្នាក់វិទ្យាល័យមួយរូបបានលើកឡើងថា រៀនតាម Internetពិបាក ចាប់មិនសូវបាន មិនសូវយល់ ពេលមានចម្ងល់ចង់សួរគ្រូ ពិបាកក្នុងការសួរ ទោះបីជាគ្រូតបក៏មិនបានតបភ្លាមៗដូចបង្រៀនផ្ទាល់ដែរ។
កញ្ញាបានលើកឡើងបន្ថែមថា គាត់ជួបការលំបាកច្រើនដោយសារតែបញ្ហាជីវភាពខ្វះខាត ខ្វះលុយទិញទូរស័ព្ទស្មាតហ្វូន ឬកុំព្យូរទ័រ ដើម្បីរៀនតាមប្រព័ន្ធ Internet ជាហេតុនាំឱ្យពិបាកក្នុងការរៀន។

ចំណែកឯអាណាព្យាបាលរបស់សិស្សមួយរូបទៀត បានបង្ហាញពីអារម្មណ៍របស់ខ្លួនចង់អោយមានការបើកសាលារៀន ឆាប់ៗដើម្បីកូនៗ របស់គាត់បានចូលសាលារៀនបន្តឡើងវិញ។

ទោះជាយ៉ាងណាក្ដីយើងសង្កេតឃើញថា ទោះបីជាមានការបិទសាលាបណ្ដោះអាសន្នក៏ពិតមែន តែលោកគ្រូអ្នកគ្រូក៏បានខិតខំធ្វើយ៉ាងណាដើម្បីបង្រៀនសិស្សតាមប្រព័ន្ធអនឡាញដើម្បីជាជំនួយបន្ថែមដល់សិស្សរៀននៅផ្ទះក្នុងអំឡុងកូវីដនេះផងដែរ។

អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន