ក្រសួងសាធារណៈការ រំលឹកជាថ្មី អំពីការផ្អាកដំណើរការ មណ្ឌលផ្ដល់សេវាសាធារណៈ

Mot Voyho, [04.08.21 16:08]

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរម្លឹកជាថ្មី អំពីការផ្អាកដំណើរការ មណ្ឌលផ្ដល់សេវាសាធារណៈ ក្នុងរយៈពេលពីរសប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19។

យោងតាម facebook ផ្លូវការរបស់ក្រសួង សាធារណការនិងដឹកជញ្ជូន បានឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា មណ្ឌល ផ្ដល់សេវាសាធារណៈ នៅទីស្ដីការក្រសួង និងផ្សារ ហេរីថេកវ៉ក ខេត្តសៀមរាប ផ្អាកដំណើរការ ជាបណ្ដោះអាសន្ន 14 ថ្ងៃ និងមណ្ឌលនៅផ្សារ ទំនើប អុីអន១ អុីអន ២ និងជីបម៉ុង ណូរ៉ូម៉ល ត្រូវបានផ្លាស់ប្ដូរ ម៉ោងផ្ដល់សេវា 9:00 ព្រឹកដល់ 8 យប់។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងទៀតថា ដើម្បីចូលរួមទប់ស្កាត់ ការរីករាល ដាល នៃជំងឺកូវិត 19 មណ្ឌលផ្ដល់សេវាសាធារណៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធ្វើការផ្អាកជាបណ្ដោះអាសន្ន នឹងផ្លាស់ប្ដូរពេលវេលា ផ្ដល់សេវាដូចជា ផ្អាកដំណើរការ ជាបណ្ដោះអាសន្ន រយៈពេល 14 ថ្ងៃ ចំពោះមណ្ឌលនៅ ទីស្ដីការក្រសួង ផ្លូវឯកឧត្តម ជាសុផារ៉ា ចាប់ពីថ្ងៃទី 2 ដល់ 15 ខែសីហា ឆ្នាំ 2021។ ផ្លាស់ប្ដូរម៉ោងផ្ដល់សេវា ដោយចាប់ផ្ដើមពីម៉ោង 9:00 ព្រឹកដល់ 8 យប់ ចំពោះមណ្ឌលនៅ ផ្សារទំនើបអុីអន ១ អុីអន២ និងមណ្ឌលផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ជាន់ទី 3 ជិតវិមានឯករាជ្យ។

ដូច្នេះសូមប្រជាពលរដ្ឋ មេត្តាអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នៅវិធានការ 3 ការពារ និង 3 កុំ ដើម្បីរួម ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវិត 19៕ ប្រភព វិទ្យុជាតិ កម្ពុជា