បាត់ដំបង៖សហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច ស្រុកសំឡូត ត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយស្ថានភាពកូវិដ១៩ល្អប្រសើរឡើងវិញ

ញ៉ែម ចាន់ 096, [25.08.21 09:29]

  សហគមន៍ទេសចរណ៍តាតោកអូរក្រូច ស្ថិតនៅពីរភូមិ តាតោក និង ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចំងាយ ៩០គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។ សហគមន៍នេះ មានទេសភាពព្រៃព្រឹក្សា ស្រស់បំព្រង និង តំបន់ទឹកធ្លាក់ ជាទីគយគន់ ដែលកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ទៅកំសាន្ត នៅពេល ជំងឺកូវិដ១៩ មានសភាពល្អប្រសើរឡើងវិញ ។

លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍ តាតោកអូរក្រូច ទើបតែបង្កើតឡើងនាដើមឆ្នាំ២០២១នេះ។ ដោយដើមឡើយ សហគមន៍នេះ គឺជាសហគមន៍ការពារព្រៃឈើ ការពារព្រៃឈើ។លោកថា ប៉ុន្តែដោយសារតំបន់នេះ មានអំណោយផល មានធម្មជាតិ ព្រៃភ្នំ អូរ ទឹកជ្រោះ ជាដើម ទើបសហគមន៍ស្រេច បង្កើតជាតំបន់ទេសចរណ៍ ។

លោកបន្ថែមថា សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលចិត្តធម្មជាតិ ប្រភេទដំណើរផ្សងព្រេង និងស្រលាញ់បរិស្ថាន គឺតំបន់អេកូទេសចរណ៍តាតោកអូរក្រូច ពិតជាលក្ខណពិសេស និងមានភាពទាក់ទាញខ្លាំង ។

លោកបន្តថា មន្ទីរទេសចរណ៍ បានចុះបណ្តុះបណ្តាលដល់សហគមន៍ ពីរបៀប ថែរក្សា អនាម័យ និងបង្កើតចំណូល ដល់សហគមន៍ ហើយដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ នៅពេល បញ្ចប់ការផ្ទុះការឆ្លងជំងឺកូវិដ១៩ នៅពេលខាងមុខ ។

សម្លេងសម្ភាស៖៥.៣៣នាទី

អត្តបទ៖ញ៉ែម ចាន់