តៃកុងឡានដឹកដីស្រវឹងជោគ រេចង្កូតចូលផ្ទះពលរដ្ឋ របួសធ្ងន់ក្មេងប្រុសស្រីពីរនាក់

Phy Sok, [22.06.21 21:25]

ឡានដឹកដីមួយគ្រឿងដែលបើកបរដោយតៃកុងស្រា ស្រវឹងជោគខ្លួន បានរ៉េចង្កូត ទម្លុះចូលផ្ទះអ្នកភូមិ ទាំងកំរោល បណ្តាលអោយរងរបួសធ្ងន់លើក្មេងប្រុសស្រីពីរនាក់ កាលពីវេលាម៉ោងជិត៧ យប់ថ្ងៃ ទី២២ខែមិថុនានៅចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង ។


បើតាមលោក ទេសប៊ុនធឿន មេប៉ុសរដ្ឋបាលឃុំតាគ្រាមបានអោយដឹងថាឡាន ដឹកដីខាងលើបើកបរ ដោយឈ្មោះ ឃន គឹមឈឿន អាយុ២៤ឆ្នាំ រស់នៅខេត្តព្រៃវែង មកស្នាក់នៅធ្វើការក្រុមហ៊ុនដឹកដី ក្នុងសំណង់ធារាសាស្រ្តអាងកំពីងពួយ បានបើកឡាន ក្នុងសភាពស្រវឹងជោគ ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតចូលក្នុងផ្ទះប្រជាពលរដ្ឋម្នាក់ ឈ្មោះ រឿង ជំរឺ អាយុ៣៩ឆ្នាំ ។ ហេតុការណ៍នេះ បណ្តាលអោយកូនប្រុសស្រីរបស់ គាត់ពីរនាក់ កំពុងនៅក្នុងផ្ទះ ដែលម្នាក់ភេទស្រីអាយុ១០ឆ្នាំ របួសជើង និង ភេទប្រុស អាយុ៥ឆ្នាំ ធ្លាយពោះវៀន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។


លោកបញ្ជាក់ថា ហេតុការណ៍នេះបង្ក អោយ មានការ ភ្ញាក់ផ្អើលដល់អ្នកស្រុក ហើយតៃកុងឡានត្រូវ បានអ្នកភូមិនាំគ្នាឃាត់ជាប់ ក្រោយពីបង្កហេតុ ហើយត្រូវកម្លាំងលោកនាំមកកាន់នគបាលប៉ុស ។
លោកបញ្ជាក់ថា ក្រោយកើតហេតុ មន្រ្តីនគបាលចរាចរណ៍ខេត្តសហការជាស្រុកបាណន់ បាននាំយក រថយន្តបង្កហេតុ និង តៃកុង បញ្ជូនទៅស្នងការខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

អត្ថបទ លោក ភី សុខ