ស្ត្រី​ទៅពិនិត្យ​ផ្ទៃពោះ និង​សម្រាល​បុត្រ ពេញចិត្ត​និង​សរសើរ​ចំពោះ​សេវាកម្ម​របស់​មណ្ឌល​សុខភាព​ស្វាយប៉ោ​

ស្ត្រី​ដែល​បាន​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន​នៅ​មណ្ឌល់​សុខភាព​ស្វាយប៉ោ​បាន​សរសើរ ហើយ​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់ និង​ការ​មើលថែទាំ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ កំឡុង​ពេល​ពរ​ពោះ និង​សម្រាល​ផងដែរ​។

​អ្នកនាង ធា បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់ និង​ការថែទាំ​របស់​អ្នក​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ​ចំពោះ​អ្នកនាង កំឡុង​ពេល​ពរ​ពោះ និង​សម្រាល​ជាដើម​។

​ចំណែកឯ អ្នកនាង ដា ក៏​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ នៅ​មណ្ឌល​សុខភាព​មួយ​នេះដែរ​។ បើទោះបី​អ្នកនាង​មិន​បាន​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ​នេះ​ក្តី ក៏​អ្នកនាង​បាន​ពេញចិត្ត​ជាខ្លាំង ចំពោះ​សេវាកម្ម ក៏ដូចជា​សុ​ជីវភាព​របស់​គ្រូពេទ្យ​ចំពោះ​អ្នកនាង​កំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​។

​ទាំងនេះ​គឺជា​ការពេញចិត្ត និង​ការសរសើរ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ទទួល​សេវា​ថែទាំ​ផ្ទៃពោះ និង​សម្រាលកូន ចំពោះ​ការយកចិត្តទុកដាក់ ការផ្តល់សេវា និង​មាន​សុជីវធម៌​ល្អ​របស់​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ​។​

​អត្ថបទ​៖ ស៊ុំ សម្ផស្ស