ក្រសួងអប់រំ ពន្យារពេល ទទួលពាក្យប្រឡង ជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្រ្ត បង្រៀនភាសាបារាំង

ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី ១ ខែតុលានេះ បានប្រកាសពន្យារ ពេលទទួលពាក្យ ប្រលងជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្រ្ត បង្រៀនភាសា បារាំង ជំនាន់ទី ៣ ឆ្នាំសិក្សា ២០២១ ២០២២។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ចំពោះសាធារណៈជន ដែលមានបំណង ដាក់ពាក្យសុំ ជាបេក្ខភាព ប្រឡង ជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្រ្តបង្រៀន ភាសាបារាំង ជំនាន់ទី ៣ ដែលលោក គ្រោងឈប់ទទួល ពាក្យប្រឡងនៅថ្ងៃទី ១ខែតុលា ឆ្នាំ ២០២១ គឺលើកទៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១។ ក្រសួងអប់រំបានបញ្ជាក់ទៀតថា បេក្ខជនដែលមាន បំណងដាក់ពាក្យ សុំជាបេក្ខភាព ប្រឡងសូមទាញយក ពាក្យតាមរយៈកម្មវិធី https://bit,ly/3 BBbQq របស់ក្រសួងអប់រំ៕ ប្រភព វិទ្យុជាតិ កម្ពុជា