អាជ្ញាធរជាតិអប្សរា បិទការឡើងចុះ ទស្សនាប្រាសាទ ភិមានអាកាស ដើម្បីធ្វើការជួសជុល

Mot Voyho, [01.09.21 10:48]Temple Restoration

ប្រាសាទភិមានអាកាស ដែលនៅក្នុងបរិវេណ អតីតព្រះរាជវាំង ក្រុងអង្គរធំ ត្រូវបានអាជ្ញាធរជាតិ អប្សរា ធ្វើការបិទចុះឡើង ទស្សនា ជាបណ្ដោះអាសន្ន ដើម្បីសិក្សាលើចំណុច ប្រឈមនានា ដើម្បីលើកគម្រោង ធ្វើការជួសជុល បន្ទាន់ដើម្បីជៀសវាង គ្រោះថ្នាក់ជាយថាហេតុ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

យោងតាម សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីថ្ងៃទី 31 ខែសីហានេះ បានដឹងថា បច្ចុប្បន្នប្រាសាទ ភិមានអាកាស ដែលស្ថិតនៅក្នុង បរិវេណ អតីត ព្រះរាជវាំងក្រុងអង្គរ ធំ កំពុងមានសភាពទ្រុឌទ្រោម យ៉ាងខ្លាំង ប្រឈមនឹងហានិភ័យខ្ពស់ ដោយសារ កត្តាអាយុកាល និងធម្មជាតិ។ ក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា ដោយសង្កេតឃើញ ពីបញ្ហាចំពោះមុខ ក្រុមអ្នកជំនាញ អាជ្ញាធរជាតិ អប្សរា បាននិងកំពុងសិក្សា លើចំណុចប្រឈមនានា ដើម្បីលើកគម្រោង សម្រាប់ការជួសជុលបន្ទាន់ ក្នុងគោលបំណង សម្រួលការងារនេះ ក៏ដូចជាដើម្បី ជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរា នឹងធ្វើការបិទឡើងចុះ

ទស្សនា ប្រាសាទអតីត ភីមានអាកាស តាមច្រក ផ្នែក ខាងលិចជាបណ្ដោះអាសន្ន គិតចាប់ពីថ្ងៃទី ១ ខែកញ្ញានេះតទៅ រហូតដល់ការដ្ឋាន ត្រូវបានជួសជុលរួចរាល់។ អាជ្ញាធរជាតិអប្សរា បានជម្រាប ជូនដំណឹងដល់ ក្រសួងស្ថាប័ន ជាអន្តរជាតិ អាជ្ញាធរដែនដី មន្ទីរអង្គភាព សមាគមទីភ្នាក់ងារ ទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវ ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរ ជាតិអន្តរជាតិ សាធារណជនទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាប។ យោងតាមឯកសារ ផ្សេងៗបានបញ្


ជាក់ថា ប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណ អតីតព្រះរាជវាំង ក្រុងអង្គរធំ ក្នុងភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ប្រាសាទនេះជា ព្រះបរមរាជវាំង របស់ព្រះរាជា ច្រើនជំនាន់រួមមាន ព្រះបាទ រាជ្រេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលសតវត្សទី ១០ ព្រះបាទជ័យវរ្ម័នទី ៥ ចុងសតវត្សទី ១0 ព្រះបាទសូរ្យវរ្ម័នទី ១ ដើមសតវត្សទី ១១ ជាដើម។ ទ្រង់

បានយក ប្រាសាទ ហេមស្រិង្គគីរី ធ្វើជាប្រាសាទ សម្រាប់រាជ្យ និងសម្រាប់ ការគោរពបូជា ដល់អាទីទេព។ ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ ប្រាសាទភ្នំ នៅលើគ្រឹះថ្ម បាយក្រៀម បីជាន់។ គ្រឹះថ្មបាយក្រៀមទាំងពីរជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់ ៤ម៉ែត្រ នឹងមានជណ្តើរ គ្រប់់ទិសទាំងបួន។ ជាន់ក្រោមបង្អស់ មានទទឹងជើងត្បូង ប្រវែង ២៨ម៉ែត្រ និងបណ្ដោយ លិចកើត ប្រវែង ៣៥ម៉ែត្រ។ នៅអមសងខាងផ្លូវ ជណ្តើងឡើងមុមជើងគ្រឹះទាំងបីជាន់ មានចាំឡើងរូបសឹង្ហ និងរូបដំរី៕ ប្រភព អាជ្ញាធរជាតិ អប្សរា