ពលរដ្ឋថៃមួយក្រុម ដើរដកផ្សិតតាមព្រៃ វង្វេងផ្លូវដល់ក្បែព្រំដែនកម្ពុជាត្រូវក្រុមតម្រួតស្វែងរកឃើញ

Phy Sok, [17.08.21 10:09]

 

ប្រជាពលរដ្ឋថៃចំនួន០៩នាក់ ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃ រួមនិងអាជ្ញាធរមូលដ្ឋាន ចូលក្នុងព្រៃតាមស្ចែងរកត្រឡប់ទៅស្រុកវិញ បន្ទាប់ពីពួកគេដើររកដកផ្សិតក្នុងព្រៃជ្រៅ ហើយវង្វេងផ្លូវដើរដល់ក្បែព្រំដែនកម្ពុជា។


ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រឃុំច្រាត់ ស្រុកបួរឆេត ខេត្តសុរិន្ទ ប្រទេសថៃ។ប្រភពបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋថៃមួយក្រុមនេះមានគ្នា៩នាក់ បានបើករថយន្តមួយគ្រឿង មកសំចតក្បែរផ្លូវចុះត្រង់ចំណុចខាងលើ ដោយនាំគ្នាស្ពាយកន្ត្រករៀងៗដើរចូលព្រៃដើម្បីដើររកដកផ្សិត។


បន្ទាប់ពីបានវង្វេងផ្លូវរកកន្លែងដែលចតរថយន្តមិនឃើញទើបប្រជាពលរដ្ឋថៃទាំងនោះបានទូរស័ព្ទទៅប្រាប់បងប្អូនអោយរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរក្នុងតំបន់នោះអោយជួយអន្តរាគមន៍។

ប្រភពបញ្ជាក់ថាក្រោយពីទទួលព័ត៌មានកម្លាំងតម្រួតការពារព្រំដែនថៃលេខ ២១៤ រួមនិងអាជ្ញាធរបានចុះស្រាវជ្រាវ និងឆែកតាមសេវាទូរស័ព្ទ ក៏បានប្រទះឃើញពួកគេស្ថិតនៅកៀកនិងខ្សែបន្ទាត់ព្រំដែនកម្ពុជាទៅហើយ ដែលមានចម្ងាយពីកន្លែងចតរថយន្តប្រមាណ ២,៥០ km ។

នៅពេលនោះដែរ សមត្ថកិច្ចបានធ្វើការណែនាំដល់ពលរដ្ឋទាំងនោះអោយបញ្ឈប់សកម្មភាពដើររុករកផ្សិត និងវត្ថុផ្សេងៗទៀត ព្រោះនៅក្បែខ្សែបន្ទាត់ព្រំដែន ដែលអតីតជាសមរភូមិ អាចប្រឈមនឹងការជាន់មីន និងការចាប់ខ្លួនជាដើម ៕ ភី សុខ