មេការជនជាតិថៃ យកកាំបិតចាក់កម្មករខ្មែរម្នាក់ស្លាប់ ខណៈផឹកស៊ីជាមួយគ្នា

Phy Sok, [22.07.21 12:58]

ពលករខ្មែរម្នាក់ ត្រូវបានមេការជនជាតិថៃ ទាញកាំបិតមកចាក់សម្លាប់ ក្នុងថ្លុកឈាមភ្លាម ក្រោយពីឈ្លោះប្រកែកគ្នាក្នុងវង់ផឹកស៊ីមួយ នៅខេត្តឈុន បូរីប្រទេសថៃ ខណៈដែលអាជ្ញាធរ បានដាក់បំរាមគោចរ រឹតបន្តឹង។

ប្រភពព័ត៌មាន បានអោយដឹងថា ហេតុកាណ៍ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចការដ្ឋានសាងសង់មួយកន្លែងក្បែរផ្លូវណាត់និគម ក្នុងភូមិ១ ឃុំណា
រ៉ឺតស្រុកណាត់និគម ខេត្តឈុនបុរី ប្រទេសថៃ។

ប្រភពបញ្ជាក់ថាជនរងគ្រោះជាជនជាតិខ្មែរឈ្មោះវិន អាយុ ៥៣ឆ្នាំ បានផឹកស៊ីជុំគ្នាជាច្រើននាក់ មានទាំងជនជាតិខ្មែរនិងមេការ ថៃ ឈ្មោះប្រាក់ផៃ អាយុ៤៥ឆ្នាំ ផងដែរ នៅមុខអាគារកំពង់សាងសង់មួយ ។ការផឹកស៊ីបានអូសបន្លាយដល់យប់ជ្រៅជិតពាក់កណ្តាលអាធ្រាត្រ ក៏មានការឈ្លោះទាស់សម្តីគ្នា តាមរបៀបអ្នកស្រវឹង រវាងមេការ ជាមួយនិងកម្មករខ្មែររហូតឈានដល់ការវ៉ៃគ្នាថែមទៀតផង ប៉ុន្តែត្រូវបានគេជួយឃាត់ហើយក៏ស្ងាត់ទៅ ខណៈការផឹកស៊ីនៅបន្ត។


មួយសន្ទុះក្រោយមកក៏ឈ្លោះគ្នាម្តងទៀតកាន់តែខ្លាំង នៅពេលដែលកំពុងប្រតាយប្រតប់គ្នា មេការថៃក្រលេកឃើញកាំបិតក៏ស្រវាមកចាក់ទៅលើកម្មករខ្មែរ បណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។ប្រភពបញ្ជាក់ថាក្រោយពីធ្វើសកម្មភាពចាក់សម្លាប់កម្មករខ្មែររួច មេកាជនជាតិថៃរូបនោះ បាន រត់គេចខ្លួនភ្លាមៗ។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចថៃបានចុះដល់កន្លែងកើតហេតុភ្លាមៗ និង បានតាមស្រាវជ្រាវចាប់ខ្លួនមេការជនជានថៃ ដែលជាជនដៃដល់ បានមកចាត់ការតាមផ្លូវច្បាប់នៅពេលបន្ទាប់ផងដែរ ខណៈដែលជន សង្ស័យរូបនេះ បានព្យាយាមរត់ទៅដល់ឃុំបានក្លាង ខេត្តចាន់បូរី ដែលមានចម្ងាយប្រមាណ២០km ពីចំណុចកើតហេតុ ។

បច្ចុប្បន្ននេះសាកសពជនរងគ្រោះដែលមានស្នាមចាក់ចំដើមទ្រូងឆ្វេងមួយកាំបិតនិងស្នាមឆូតលើផ្ទៃមុខមួយកាំបិត ផង ត្រូវបានសមត្ថកិច្ចថៃយកទៅរក្សាទុក្ខ រង់ចាំសាច់ញាតិ ៕ អត្ថបទ ភី សុខ