​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ង​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ចេញ​វិធានការ​៤​ចំណុច បន្ថែមទៀត​ដល់​រោងចក្រ សហគ្រាស បើសិនជា​មាន​កម្មករ​ឈប់សម្រាក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ។​

​វិធានការ​ទាំងនោះ​រួមមាន កម្មករ​និយោជិត​ត្រូវ​បន្ត​ធ្វើការ​ដូច​ថ្ងៃ​ធម្មតា​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន​, កម្មករនិយោជិត​ណា​ម្នាក់​ឈប់សម្រាក ក្នុង​អំឡុង​ពេល​នេះ​ដោយ​ឯកឯង នោះ​កម្មករ​ន៏​យោ​ជិត នឹង​ត្រូវ​ដាក់​ក្នុង​វិធាន​ចត្តា​ឡីស័​ក​សុខាភិបាល (​ការដាក់​ឱ្យ​នៅ​ដោយឡែក​) រយៈពេល ១៤​ថ្ងៃ មុន​ចូល​បំពេញ ការងារ​វិញ នឹង​មិន​ទទួលបាន​ប្រាក់​ឈ្នួល ក្នុង​រយៈពេល ធ្វើ​ចត្តា​ឡីស័​ក​នេះឡើយ​, កម្មករនិយោជិត​ណា​ម្នាក់​ឈប់សម្រាក​ក្នុង​អំឡុង​ពេល​នេះ ដោយ​មាន​ការអនុញ្ញាត​ពី​និយោជក នោះ​កម្មករ​និយោជិត​នឹង​ត្រូវ​ដាក់​ក្នុង​វិធាន​ចត្តា​ឡីស័​ក​សុខាភិបាល (​ការដាក់​ឱ្យ​នៅ​ដោយឡែក​) រយៈពេល ១៤​ថ្ងៃ មុន​ចូល​បំពេញ​ការងារ​វិញ និង​ទទួលបាន​ប្រាក់​ឈ្នួល​ពី​និយោជក ក្នុង​រយៈពេល​ធ្វើ​ចត្តា​ឡីស័​កនេះ , និង និយោជក​ត្រូវ​ចាត់ចែង ឱ្យមាន បញ្ជី​ឈ្មោះ​កម្មករ​និយោជិត​ដែល​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​នេះ ដើម្បី​ផ្តល់ជូន​អាជ្ញាធរ​មាន សមត្ថកិច្ច​ក្នុង ការអនុវត្ត​វិធាន​ចត្តា​ឡីស័​ក​សុខាភិបាល (​ការដាក់​ឱ្យ​នៅ​ដោយឡែក​)​។​

​ក្រសួង​ការងារ ប្រកាស​បែបនេះ ដើម្បីឱ្យ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោ ជិត​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា ការ​ឈប់សម្រាក់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី ១៣ ,១៤,១៥ , និង ១៦ មេសា​នេះ ។​
@chan​