ក្រសួង​ព្រះបរមរាជវាំង សម្រេច​ផ្អាក​ការ​ចូល​ទស្សនា​ព្រះបរមរាជវាំង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19

​ស្របពេល​ដែល​ចំនួន​អ្នក​ឆ្លងកូវី​ត​-១៩ កើនឡើង​៣៥​នាក់ នៅ​ប្រទេស​កម្ពុជា ក្រសួង​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​នេះ បានសម្រេច​ផ្អាក​ការ​ចូល​ទស្សនា​ព្រះបរមរាជវាំង ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។​


​ការផ្អាក​ចូល​ទស្សនា នឹង ចាប់​អនុវត្តន៍ ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​មាន​ការជូន​ដំណឹង​ថ្មី ដើម្បី​ជា​វិធានការ ការពារ ការរីក​រាលដាល​ជំងឺ Covid-19​។​
​សេចក្តីជូនដំណឹង​ព្រះបរមរាជវាំង ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ ដែល​វិទ្យុជាតិ​ចំការចេក​ទើប​ទើប​ទទួលបាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ ក្រសួង​ព្រះបរមរាជវាំង មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង ចំពោះ​ទី​ភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ក្នុង​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា (​កូវី​ដ​១៩) កំពុង​រីក​រាលដាល​ជា​សកល នាពេល​បច្ចុប្បន្ន ក្រសួង​ព្រះបរមរាជវាំង សូម​ផ្អាក​ការ​ចូល​ទស្សនា​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​នេះ​តទៅ​។ ការបើកឲ្យ​ចូល​ទស្សនា​ព្រះបរមរាជវាំង​ឡើងវិញ ក្រសួង​ព្រះបរមរាជវាំង នឹង​ជូនដំណឹង​នៅពេល​ក្រោយ ។​

​អត្ថបទ ភី សុខ