សត្វទន្សោងឈ្មោល១ក្បាល ហូរទឹកភ្នែក មុនស្លាប់ ដោយស្នាដៃព្រាន

​ពិតជា​គួរឱ្យ​សោកស្តាយ​! សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័​ន្ត​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ត​ឧត្តរមានជ័យ នៅ​ល្ងាច​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ ២០២០​នេះ ដោយសារ​តែ​ស្ថានភាព​សុខភាព​ចុះខ្សោយ​ខ្លាំង និង​របួសធ្ងន់ ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រាន​ជា​យូរថ្ងៃ​មកហើយ ទោះបីជា​ក្រុម​ជំនាញ​បសុសត្វ និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ព្យាយាម​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណាក៏ដោយ​។​

​នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ ២០២០ នេះ ហើយ​ឯកឧត្តម​បាន​ថ្លែងថា សត្វ​ទន្សោង ដែល​ជាប់អន្ទាក់​ព្រានព្រៃ​នោះ​ត្រូវបាន​ប្រទះ​ឃើញ​នៅក្នុង​ភូមិសាស្ត្រ​ចំណុច​អូរ​ថ្ម ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន និង​បាន​ទទួល​ការសង្គ្រោះ​បឋម​មុន​នឹង​សត្វ ទន្សោង​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​សាកសព​សត្វ​ទ្សោ​ង​នេះ​នឹង​ត្រូវ​មន្ត្រី​ឧទ្យានុ​រក្ស និង​ព្រះ​តេជ​គុណ ប៊ុន សា​លួត បញ្ចុះ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ ព្រឹក​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន បាន​ថ្លែងថា សត្វ​ទន្សោង​មួយ​ក្បាល​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នេះ​ពិតជា​គួរឱ្យ​អាណិតអាសូរ​ខ្លាំងណាស់​។ នៅ​លើ​មុខ​របស់​វា មាន​ស្នាម​ហូរ​ទឹកភ្នែក​ដែល​ទំនងជា​អស់​ក្តីសង្ឃឹម និង​ជឿថា​ខ្លួន​ប្រាកដជា​ត្រូវបាន​ព្រានព្រៃ​គ្មាន​ក្តីមេត្តា​សម្លាប់​ជាមិនខាន ប៉ុន្តែ​ទីបំផុត​ត្រូវ​បាន​ជួយ​សង្គ្រោះ​រួចផុត​ពី​ក្រ​ញ៉ាំ​ដៃ​ក្រុម​ព្រានព្រៃ តែ​អកុសល សត្វ​ទន្សោង​នេះ​នោ​តែ​ស្លាប់​បាត់បង់​ជីវិត​គួរ ឱ្យ​សង្វេគ​បំផុត ដោយសារ​តែ​សុខភាព​ចុះខ្សោយ​ខ្លាំង អត់​ចំណី​ជាច្រើន​ថ្ងៃ និង​ឈឺ​ស្នាមរបួស​ជាប់អន្ទាក់​៕

@physok

​ប្រភព​ក្រសួងបរិស្ថាន​